បរទេស៖ ជាការពិតណាស់ វាគឺជារឿងធម្មតាស្រាប់ហើយ សម្រាប់កូនស្រីដំបូងរបស់តារាសម្ដែងស្រី Angelina Jolie និងអតីតស្វាមី លោក Brad Pitt នាង Shiloh ដែលតែងតែមានលេចធ្លោក៏ដូចជាទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ខុសពីបងប្អូនបង្កើតផ្សេងទៀតរបស់នាង។
ជាមួយគ្នានេះដែរ ជំនួសឱ្យការស្លៀកសំពត់និងចងសក់ដូចក្មេងស្រី កូនស្រីច្បងរបស់តារាស្រីរូបនេះ តែងតែមានការតុបតែងខ្លួនស្លៀកពាក់ទៅតាមស្ទីលថមប៊យ ហើយវាក៏ជាហេតុផលមួយ ដែលធ្វើឲ្យមានព័ត៌មានចចាមអារ៉ាមតាមអ៊ិនធើណេតដោយបានលើកឡើងថា Shiloh ចង់ផ្លាស់ប្តូរភេទ ដើម្បីរស់នៅស្មោះត្រង់ចំពោះខ្លួនឯង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែទោះយ៉ាងណាក៏ដោយ ថ្មីៗនេះ កូនស្រី Angelina Jolie នាង Shiloh ក៏បានធ្វើការផ្លាស់ប្តូររូបរាងយ៉ាងធំ និងបានបង្កការភ្ញាក់ផ្អើល នៅពេលដែលនាងទុកសក់វែងព្រមទាំងស្លៀកពាក់ជាមនុស្សស្រីច្រើនជាងពេលមុនៗ។ ជាពិសេស តាមរយៈរូបភាពមួយចំនួនបានបង្ហាញថា នៅពេលដែល Shiloh ចាកចេញពីសាលារាំ បានបង្ហាញខ្លួនដោយបានពាក់អាវខ្មៅ ស្បែកជើងកីឡា និងកាន់កាបូបស្ពាយ ដែលធ្វើឲ្យអ្នកលេងអ៊ីនធឺណេតជាច្រើនបានបញ្ចេញយោបល់អំពីនាង។
មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏បានផ្ដោតអារម្មណ៍ទៅលើកាយវិការ យកអាវក្រៅទៅគ្របទ្រូង នៅអំឡុងពេលពេញវ័យដែលនាងមានការអៀនខ្មាស់ខ្លួនឯង។ ហើយពួកគេក៏បានសង្ឃឹម និងរង់ចាំរហូតដល់ Shiloh មានអារម្មណ៍ថាស្រណុកសុខស្រួល ជាមួយការបង្ហាញរូបភាពបែបមនុស្សស្រីយ៉ាងពេញភ្នែក ផងដែរ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]