ផ្លែទៀបគឺជាផ្លែឈើម្យ៉ាងដែលត្រូវបានគេស្គាល់ថាមានរសជាតិផ្អែមជាប់មាត់ ហើយមានសាច់ខាងក្នុងពណ៌ស និងគ្រាប់ច្រើន។ក្រៅពីមានរសជាតិផ្អែមឆ្ងាញ់ ទៀបក៏ផ្ដល់អត្ថប្រយោជន៍មិនចាញ់ផ្លែឈើដទៃនោះទេ ព្រោះថាផ្លែឈើនេះសម្បូរទៅដោយកាឡូរីខ្ពស់ សារជាតិបំប៉ន និងជាតិស្ករធម្មជាតិ ដែលធ្វើឱ្យវាក្លាយជាផ្លែឈើដែលល្អសម្រាប់សុខភាព។
១.ល្អសម្រាប់ភ្នែក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើគ្នាយើងកំពុងស្វែងរកវិធីដើម្បីធ្វើឲ្យភ្នែកមានសុខភាពល្អតាមធម្មជាតិនោះ ក្រៅពីបន្លែបៃតង ត្រី សាច់ ផ្លែទៀបក៏ជាផ្លែឈើដែលមានរសជាតិផ្អែម និងអាចជាជម្រើសដ៏ល្អបំផុត ព្រោះវាត្រូវបានផ្ទុកដោយវីតាមីនសំខាន់ៗជាច្រើនដូចជាវីតាមីន C និងវីតាមីន A ដែលជួយធ្វើឱ្យភ្នែករបស់យើងបានប្រសើរជាងមុន។ សារធាតុ Riboflavin និងវីតាមីន B2 នៅក្នុងផ្លែទៀបក៏ជួយប្រយុទ្ធប្រឆាំងនឹងការបំផ្លាញពីរ៉ាឌីកាល់សេរីអាចជួយទ្រទ្រង់ដល់ភ្នែកបានផងដែរ។
២.ជួយដល់ប្រព័ន្ធរំលាយអាហារ
ផ្លែទៀបក៏សម្បូរទៅដោយសារធាតុទង់ដែង និងជាតិសរសៃ សារធាតុទាំងពីរនេះមានសារសំខាន់ក្នុងការរក្សាប្រព័ន្ធរំលាយអាហាររបស់យើងឱ្យមានសុខភាពល្អ។ ទៀប ក៏អាចជួយសម្រួលដល់ការរំលាយអាហារ ដោយធ្វើឱ្យលាមកទន់ និងការបន្ទោបង់ដំណើរការល្អ។
៣.ជួយក្នុងការព្យាបាល
ជាមួយនឹងកម្រិតវីតាមីន A ខ្ពស់ ផ្លែទៀបក៏មានតួនាទីជាឱសថធម្មជាតិដ៏មានប្រសិទ្ធភាពក្នុងការព្យាបាលដំបៅ និងការរលាក។ ទៀបក៏ដើរតួយ៉ាងសំខាន់ក្នុងការផ្ដល់សំណើមដល់ស្បែក ជួយបំបាត់ការឡើងក្រហម និងរលាកលើស្បែកផងដែរ។ សម្បកទៀបមានប្រសិទ្ធភាពការពារពីការឈឺធ្មេញ និងពុកធ្មេញទៀតផង។
៤.ជួយឲ្យបេះដូងមានសុខភាពល្អ
ផ្លែទៀបក៏ជាប្រភពដ៏ល្អនៃម៉ាញេស្យូម និងប៉ូតាស្យូម ដែលអាចជួយការពារបេះដូង និងគ្រប់គ្រងកម្រិតសម្ពាធឈាមហើយជួយឲ្យបេះដូងមានសុខភាពល្អ។ កម្រិតខ្ពស់នៃជាតិ niacin និងជាតិសរសៃនៅក្នុងផ្លែទៀបក៏ជួយកាត់បន្ថយកម្រិតកូលេស្តេរ៉ូលក្នុងឈាមបានផងដែរ។
៥.ល្អសម្រាប់ម៉ាក់ៗកំពុងពពោះ
ផ្លែទៀប ក៏ជាផ្លែឈើដ៏អស្ចារ្យសម្រាប់ស្រីៗគ្នាយើងដែលកំពុងតែពពោះ ព្រោះវាជួយក្នុងការទប់ទល់ជាមួយអារម្មណ៍ប្រែប្រួល ការចាញ់កូន និងស្ពឹក។ ការញាំផ្លែទៀបជាប្រចាំអំឡុងពេលពពោះ គឺល្អសម្រាប់ការផលិតទឹកដោះរួមជាមួយនឹងការកាត់បន្ថយហានិភ័យនៃការរលូតកូន និងការឈឺចាប់ពេលសម្រាលផងដែរ។ ទៀបក៏ត្រូវបានគេរកឃើញថាអាចជួយដល់ការវិវត្តខួរក្បាល ប្រព័ន្ធប្រសាទ និងប្រព័ន្ធភាពស៊ាំរបស់កូនក្នុងផ្ទៃបានបានទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]