អាមេរិក៖ នៅលើវេទិកាសហគមន៍តាមអ៉ីនធឺណែតថ្មីៗនេះ អ្នកនិយមលេងបណ្តាញសង្គម បានជជែកវែកញែកថា តើពួកគេគិតថាវាជាបញ្ហាឬទេ បន្ទាប់ពីតារាប្រុសស្អាត V ក្រុម BTS ត្រូវបានគេប្រទះឃើញនៅញូវយ៉ក មិនបានពាក់ម៉ាស់ដើរតាមសារធារណៈ។

តួយ៉ាង រូបភាពដែលបានក្លាយជាប្រធានបទក្តៅគគុកនេះ​ បានចេញពីប្រភព ពីវីដេអូអ្នកគាំទ្រម្នាក់ ដែលថតសមាជិកក្រុម BTS រូបនេះ ដើរជះភាពសង្ហា ដោយគ្មានម៉ាស ចេញពីឡាន ដើម្បីចូលសណ្ឋាគាររបស់ពួកគេនៅទីក្រុងញូវយ៉ក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះអ្នកលេងអ៉ីនធឺណែត បានបង្កើតការបង្ហោះ​ដោយលើកឡើងមតិ ផ្សេងៗគ្នា ដោយមួយបានមានគំនិតគ្មានការដាក់កំហិតចំពោះពាក់ម៉ាសនៅអាមេរិកទេ ដូច្នេះវាមិនមានបញ្ហានោះទេ ឬឯមតិទី ២ បានលើកឡើងថា វាមិនអីទេ នៅអាមេរិក តែយ៉ាងណា V គួរតែពាក់ម៉ាស់ព្រោះលោកត្រូវត្រលប់ទៅកូរ៉េវិញ។

ការបង្ហោះនេះទទួលបានការឆ្លើយតបផ្សេងៗគ្នា ពីអ្នកនិយមលេងបណ្តាញសង្គម នៅពេលពួកគេថ្លឹងថ្លែង ពីគោលនយោបាយកូវីដ១៩ ខុសគ្នានៅសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ បច្ចុប្បន្នកូរ៉េខាងត្បូងមានការរឹតត្បិតជាច្រើនលើចំនួនមនុស្សដែលបានជួបជុំគ្នា នៅក្នុងកិច្ចប្រជុំ ការពាក់ម៉ាស នៅក្នុងផ្ទះ និងអ្វីៗជាច្រើនទៀត។

ទោះជាយ៉ាងណា អ្នកលេងអ៉ីនធឺណែត បានមិនឃើញថា វាមានបញ្ហានៅក្នុងរូបភាពគ្មានម៉ាស របស់ V នោះទេ ព្រោះវាជាស្ថានភាពនៅអាមេរិកនាពេលបច្ចុប្បន្ននេះ ដោយគេគិតថា ប្រទេសតែមួយគត់ ដែលមានប្រតិកម្មបែបនេះខ្លាំង មានតែ កូរ៉េនិងចិនប៉ុណ្ណោះ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

V
រូបភាពដែលគេប្រទះឃើញដោយគ្មានម៉ាស
រូបភាពដែលគេប្រទះឃើញដោយគ្មានម៉ាស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]