ចិន៖​ កំពូលតារាស្រីជនជាតិចិន Yang Mi ដែលជាអ្នកម៉ាក់វ័យ ៣៤ឆ្នាំ កាន់តែមានប្រជាប្រិយភាពកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ បើទោះបីជានាងមានរឿងអាស្រូវខ្លះរឿងល្អក៏ភាពល្បីល្បាញរបស់នាងមិនធ្លាក់នោះដែរ។ Yang Mi ទាក់ទាញចំណាប់អារម្មណ៍មហាជនជាខ្លាំងមិនថានាងធ្វើអ្វីនោះទេ នាងតែងតែត្រូវគេតាមដានជានិច្ច។   

យ៉ាងណាមិញ  បន្ទាប់ពីធ្វើការលែងលះជាមួយលោក Hawick Lau មក Yang Mi មិនសូវបានជិតស្និតជាមួយកូនស្រីដែលជាចំណងដៃតែមួយគត់របស់ខ្លួននោះទេ។ តារាសម្ដែងស្រីរូបនេះ រវីរវល់ជាមួយការងារសិល្បៈ និងចូលរួមកម្មវិធីធំៗច្រើនជាង ទៅជួបមុខកូនស្រីដែលរស់នៅឯហុងកុងទៅទៀត។   

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង ក្នុងពិធីបុណ្យសែនព្រះខែដែលជាបុណ្យប្រពៃណីដ៏ធំមួយក្នុងការជួបជំគ្រួសារញាតិមិត្តបងប្អូនរបស់ប្រទេសចិននេះផ្ទាល់ ក៏អ្នកម៉ាក់ Yang Mi រូបនេះគ្មានឱកាសបានទៅជួបជុំកូនស្រីដែល ដោយមូលហេតុរវល់នឹងការងារសិល្បៈខ្លាំងពេក មិនត្រឹមតែប៉ុណ្ណោះសូម្បីតែអតីតស្វាមីនាងក៏មិនបាននៅជិតកូនដែរ គឺមានតែជីដូននិងជីតាគេប៉ុណ្ណោះ។ 

គួរបញ្ចាក់ផងដែរថា ឪពុកក្មេករបស់ Yang Mi បាននិយាយថាបើទោះបីជាកូនប្រុសរបស់គាត់រវល់ការងារយ៉ាងណាក្តីក៏ Hawick Lau នៅតែឆ្លៀតពេលនិយាយវីដេអូតាមទូរសព្ទមកកាន់កូនស្រីដែរ។ ជាមួយគ្នានេះ  ឪពុកក្មេករូបនេះក៏ធ្លាប់បានបង្ហើបថាអស់រយៈពេលជាងមួយឆ្នាំមកហើយដែល Yang Mi មិនបានត្រលប់ទៅហុងកុងវិញដើម្បីទៅសួរសុខទុក្ខកូនរបស់នាងសម្បីម្តង ដែលរឿងនេះបានបង្កឱ្យមានភាពចម្រូងចម្រាសរិះគន់ដល់តារាសម្តែងស្រីរូបនេះយ៉ាងខ្លាំង៕

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Yang Mi 
Yang Mi 
Yang Mi និងកូនស្រី និងអតីតស្វាមី
Yang Mi និងកូនស្រី
កូនស្រី Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]