ភ្នំពេញ៖ តារាចម្រៀង Original Song លោក ចេន ជាតារាប្រុសមួយរូបដែលបច្ចុប្បន្នកំពុងមានឈ្មោះបោះសម្លេងខ្លាំងមិនធម្មតាដែរ ព្រោះគ្រប់បទចម្រៀង សុទ្ធតែចាក់ដោតចិត្តយុវវ័យ ពិសេសរូបរាងរបស់លោកក៏សង្ហា រហូតហ្វេនៗលួច Crush ស្ទើរគ្រប់គ្នា។

ចេន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ថ្មីៗនេះ ទើបតែមានលេចឮដំណឹង និងមានការចែករំលែករូបភាពរបស់ ចេន ដែលបានថតរូបមួយចំនួនជាមួយនារីម្នាក់ បង្ហាញកាយវិការកៀកកើយយ៉ាងស្និទ្ធស្នាល ព្រមទាំងមានសមីខ្លួនខាងស្រីបង្ហោះរូបនោះនៅលើគណនី IG ដោយដាក់ចំណងជើងបញ្ចេញពាក្យពេចន៍យ៉ាងផ្អែមល្ហែម ដូចជាគូស្នេហ៍នឹងគ្នាយ៉ាងដូច្នោះ។

យ៉ាងណាមិញ យើងក៏នៅមិនទាន់ច្បាស់ដែរថា តារាប្រុសរូបនេះកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីម្នាក់នេះពិតមែនឬក៏អត់នោះទេ ប៉ុន្តែសម្រាប់រឿងរ៉ាវមួយនេះ នៅពេលហ្វេនៗឃើញហើយ គ្រប់គ្នាក៏ពោលពាក្យត្រេកអរជាហូរហែ ហើយរីឯខ្លះទៀតក៏ខូចចិត្ត ព្រោះខំ Crush Idol តែបែរជា Idol មានសង្សារចោលបែបនេះទៅវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពពី៖ Event Alis's Bedroom KH

ចេន
ចេន
ចេន និង នារីដែលគ្រប់គ្រប់គិតថាជាសង្សារ
ចេន និង នារីដែលគ្រប់គ្រប់គិតថាជាសង្សារ
ចេន និង នារីដែលគ្រប់គ្រប់គិតថាជាសង្សារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]