ភ្នំពេញ៖ សាលារៀនចំនួន៦ ក្នុងចំណោមសាលារៀនចំនួន៤៨ នៅកម្ពុជា បានទទួលពានរង្វាន់ «សាលាមេត្រីបរិស្ថានជាតិ» ពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ក្រោមកិច្ចសហការរបស់ក្រុមហ៊ុន Smart Axiata ជាមួយនិងការទទួលស្គាល់ អំពីការលើកកម្ពស់និរន្តរភាពបរិស្ថានរបស់សាលារៀនក្នុងប្រតិបត្តិការ និងការបង្រៀនរបស់ពួកគេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសាលាបឋមសិក្សាចំនួន ៣ ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់គឺ៖
១. សាលាបឋមសិក្សា វត្តចែង ខេត្តបាត់ដំបង (ជ័យលាភីមាស)
២. សាលាបឋមសិក្សា ក្រវ៉ាន់ ខេត្តសៀមរាប (ជ័យលាភីប្រាក់)
៣. សាលាបឋមសិក្សា ឈើខ្លឹម ខេត្តត្បូងឃ្មុំ (ជ័យលាភីសំរិទ្ធ)
វិទ្យាល័យចំនួន ៣ ដែលត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់គឺ៖
១. វិទ្យាល័យ ហ៊ុន សែន មិត្តភាព ខេត្តព្រះសីហនុ (ជ័យលាភីមាស)
២. វិទ្យាល័យ ហ៊ុន សែន សម្ភៈបុរៈ ខេត្តក្រចេះ (ជ័យលាភីប្រាក់)
៣. វិទ្យាល័យ ចំណេះទូទៅ និងបច្ចេកទេស ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ខេត្តកំពង់ឆ្នាំង (ជ័យលាភីសំរិទ្ធ)
ដោយហេតុថា សាលារៀនមួយចំនួនត្រូវបានបើកឡើងវិញ ជាមួយនិងវិធានការដ៏ខ្ជាប់ខ្ជួន ក្នុងការប្រយុទ្ទប្រឆាំងជំងឺរាតត្បាតជាសកលកូវីដ១៩ ពានរង្វាន់សាលាមេត្រីបរិស្ថាន គឺជាការក្រើនរំលឹកដ៏ទាន់ពេលវេលាមួយ អំពីការអប់រំដល់យុវជនកម្ពុជាអំពីសារៈសំខាន់នៃការការពារបរិស្ថាន ដែលសំខាន់ជាងពេលណាៗទាំងអស់។
សាលារៀនជ័យលាភីទាំងអស់ ត្រូវបានជ្រើសរើសដោយក្រុមអ្នកជំនាញមកពីក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងបរិស្ថាន ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៤ ចំនុច៖
- តើសាលារក្សាប្រតិបត្តិការបៃតងដោយរបៀបណា?
- តើការសិក្សាអំពីបរិស្ថានត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា និងសកម្មភាពក្រៅកម្មវិធីសិក្សាក្នុងសាលាដោយរបៀបណា?
- តើការអនុវត្តកម្មវិធីនិរន្តរភាពរបស់សាលាមានប្រសិទ្ធភាពយ៉ាងដូចម្តេច?
- តើសាលាបានបញ្ចូលកម្មវិធីអប់រំបរិស្ថានរបស់ពួកគេទៅក្នុងសហគមន៍មូលដ្ឋាន តាមរយៈភាពជាដៃគូ និងកិច្ចខិតខំប្រឹងប្រែងដោយរបៀបណា?
ឯកឧត្តម ជួប ប៉ារីស៍ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថានបានមានប្រសាសន៏ថា៖
សាលាជ័យលាភីចំនួន៦ ទទួលបានរង្វាន់សាច់ប្រាក់ចំនួន ៥ លានរៀល ៤ លានរៀល និង ៣ លានរៀល សម្រាប់ជ័យលាភីមាស ប្រាក់ និង សំរិទ្ធ រៀងៗខ្លួន ដែលនឹងត្រូវប្រើដើម្បីពង្រីកកិច្ចខឹតខំប្រឹងប្រែង នៃកម្មវិធីនិរន្តភាព និងការអនុវត្តកម្មបរិស្ថានល្អបំផុត។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
ពានរង្វាន់សាលាមេត្រីបរិស្ថានជាតិ ត្រូវបានធ្វើឡើងតាំងពីឆ្នាំ ២០១៧ បន្ទាប់ពីប្រទេសកម្ពុជាបានអនុម័តសេចក្តីណែនាំថ្នាក់ជាតិស្តីអំពី ពានរង្វាន់សាលាមេត្រីបរិស្ថាន ដោយអនុលោមតាមគោលការណ៍ណែនាំ និងពានរង្វាន់សាលាមេត្រីបរិស្ថានអាស៊ាន ដែលជាឯកសារយោង និងស្តង់ដារតំបន់សម្រាប់សាលារៀនដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងតំបន់។
សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធីទំនួលខុសត្រូវសង្គម និងកម្មវិធីនិរន្ដរភាព របស់ក្រុមហ៊ុន Smart សូមតាមដានលើទំព័រហ្វេសប៊ុក Smart For Cambodia៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]