រាជធានីភ្នំពេញ៖ អ្នកគ្រូ ដួង ម៉ារី ដែលជាសាស្ត្រាចារ្យមួយរូប នៅសាកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកចម្រៀងរបាំបុរាណ នាពេលនេះ មានជំងឺពុកឆ្អឹងយ៉ាងធ្ងន់ បាក់ឆ្អឹងខ្នង ៧កង់ មិនអាចដើរបាន។ នេះបើតាមការលើកឡើងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Srey Sena Ek។
អ្នកគ្រូ ដួង មារី ត្រូវបានគេទទួលស្គាល់ថា ជាមរតកមនុស្សរស់ ផ្នែកវប្បធម៍ជាតិនិង ជាសិល្បករជើងចាស់បុិនប្រសប់ផ្នែកចំរៀងរបាំក្បាច់បុរាណនិងវង់ភ្លេងមហោរី។ គុណសម្បត្តិជាច្រើនក្នុងការបំរើសិល្បៈវប្បធម៌ តាំងពីទស្សវត្សទី៦០ រហូតបច្ចុប្បន្ន ដែលធ្វើឱ្យមនុស្សជាច្រើន មិនអាចភ្លេចបាននូវសំលេងដ៏ពិរោះក្រអួនក្រអៅមិនបាច់ដាក់មេក្រូក៏រូបគាត់ស្រែកច្រៀងបានឮខ្លាំងហើយពិរោះណាស់ ហើយពេលនេះ អ្នកគ្រូ មានជំងឺនេះ ជីវភាពរបស់អ្នកគ្រូ ក៏កំពុងតែជួបការលំបាកខ្វះខាតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រោយពីបានទទួលបានព័ត៍មាននេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចូលរួមខមិន សម្តែងការជូនពរ អ្នកគ្រូ ដួង ម៉ារី ឱ្យឆាប់ជាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]