បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ ព្រះសង្ឈ កូនសិស្ស ចុងភៅ និងអ្នករត់ម៉ូតូឌុបនៅវត្តសុភមង្គល ក្រុងសិរីសោភ័ណ ត្រូវបានគ្រូពេទ្យ រកឃើញអ្នកវិជ្ជមានកូវិដ១៩ ចំនួន០២នាក់ ក្នុងចំណោម ៧៥អង្គ/នាក់។

ដោយឡែក ព្រះសង្ឈ កូនសិស្ស ចុងភៅ និងអ្នករត់ម៉ូតូឌុបនៅវត្តសុភមង្គល ស្ថិតក្នុងភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានធ្វើតេស្តពិនិត្យរកមេរោគកូវីដ-១៩ នៅរសៀលថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០២១ បានរកឃើញអ្នកវិជ្ជមាន ចំនួន០២នាក់ ក្នុងចំណោម ៧៥អង្គ/ នាក់ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការឲ្យដឹងពីលោកអ៊ុំ ជឹម ស៊ី ប្រធានគណៈកម្មាការអាចារ្យវត្តសុភមង្គល បានឲ្យដឹងថានៅថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០២១ មានស្ត្រីជាចុងភៅវត្ត០១នាក់និងអ្នកនៅបំរើជីដូនឈឺនៅនឹងវត្ត មានអាការៈមិន ស្រួលខ្លួននៅពេលធ្វើតេស្តរហ័សយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ មានវិជ្ជមានចំនួន០២នាក់។

ដើម្បីសុវត្ថិភាពពីសុខភាពរបស់ព្រះសង្ឈ កូនសិស្សលោក ក៏ដូចជាចុងភៅនិងអ្នកពាក់ព័ន្ធក្នុងវត្ត ពិសេសក្នុងរដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ។លោក អ៊ុំ បានទំនាក់ទំនង ជាមួយលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីស្នើសុំមន្ត្រីនគរបាលការិយាល័យ សុខាភិបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចុះធ្វើតេស្តរហ័សយកសំណាកពិនិត្យមេរោគកូវីដ-១៩ ។

មន្ត្រីនគគរបាលការិយាល័យសុខាភិបាល ចំនួន០៣នាក់ បានចុះ ធ្វើតេស្តយកសំណាកពិនិត្យរកមេរោគកូវីដ-១៩ ដល់ព្រះសង្ឈដែលគង់នៅវត្តសុភមង្គលចំនួន៤៦អង្គ រួមទាំងកូនសិស្សវត្ត ចុងភៅវត្ត ដូនជី ប្រជាពលរដ្ឋអ្នកពាក់ព័ន្ធនឹងវត្តចំនួន២៥នាក់និងនគរបាលចំនួន០៤នាក់ សរុបចំនួន៧៥នាក់ ជាលទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន០២នាក់បន្ថែមទៀត ០១នាក់ជាដូនជីស្នាក់នៅនឹងវត្ត និងម្នាក់ ទៀតជាអ្នករត់ម៉ូតូឌុបដែលធ្លាប់ចេញ ចូលក្នុងវត្ត។

ជាមួយគ្នានោះដែរ លោកស្រី នាយរងការិយាល័យ បានប្រគេនដល់ព្រះសង្ឈប្រសិនបើមិនមានការចាំបាច់មិនត្រូវនិមន្តចេញពីវត្ត និងកូនសិស្សវត្តក៏ដូចជាពលរដ្ឋស្នាក់អាស្រ័យនៅវត្ត ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ៣ការពារនិង៣កុំ ឲ្យបានខ្ជាប់ខ្ជួន។

គួរបញ្ជាក់ផងដែរក្នុងឱកាសបុណ្យកាន់និងភ្ជុំបិណ្ឌជិតឈានមកដល់នេះ កូវីដ១៩ បានឆ្លងរាលដាលចូលវត្ត ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យ ធ្វើការបិទខ្ទប់វត្តចំនួន០២ ក្នុងទីរួមខេត្តបន្ទាយមានជ័យ គឺវត្តព្រះពន្លា ក្នុងសង្កាត់ព្រះពន្លា និងវត្តស្វាយថ្មី ហៅវត្តលោកតាហ៊ៃ នៅសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នៅថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០២១កន្លងមកនេះ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញព្រះសង្ឈ និងអ្នកនៅក្នុងវត្តមានវិជ្ជមានកូវីដ-១៩ ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពយកសំណាកព្រះសង្ឃក្នុងវត្ត
សកម្មភាពយកសំណាកព្រះសង្ឃក្នុងវត្ត
សកម្មភាពយកសំណាកព្រះសង្ឃក្នុងវត្ត
សកម្មភាពយកសំណាកព្រះសង្ឃក្នុងវត្ត
សកម្មភាពយកសំណាកព្រះសង្ឃក្នុងវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]