ខេត្តបន្ទាយមានជ័យ៖ នៅខណៈពេលនេះ ស្ថានភាពទឹកមានការហក់ឡើងខ្លាំង ក្នុងតំបន់មួយចំនួន បង្ករឲ្យជន់លិចផ្លូវ សាលារៀន និងលិចក្រោមផ្ទះពលរដ្ឋរស់ និងជម្លៀសពលរដ្ឋមកទីទួលសុវត្ថភាព៧០គ្រួសារ
ដោយលែក នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយ លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការយោធភូមិភាគទី៥ លោកឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការយោធាខេត្ត លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដី បាន ចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ដើម្បីចាត់វិធានការកាយបើកមុខទឹករំដោះទឹកភ្លៀងជន់លិច ផ្លូវ និងតំបន់ប្រជាពលរដ្ឋរស់នៅក្បែមាត់អូរព្រំដែនមួយចំនួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តក៍បានផ្តល់ស្បៀងអាហារ មានអង្ករ ទឹកស៊ីអ៊ីវ ទឹកត្រី និងទឹកបរិសុទ្ធជូនបងប្អូនប្រជាពលរដ្ឋ ប្រមាណ ៧០គ្រួសារ ដែលមករស់នៅលើទីកន្លែងទួលសុវត្ថិភាពដែលក្រុមការងារក្រុង/សង្កាត់បានរៀបចំចំនួន ៣ទីតាំង ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានបញ្ជាក់ថា ស្ថានភាពទូទៅក្នុងក្របខណ្ឌទូទាំងខេត្តបន្ទាយមានជ័យ ស្ថានភាពទឹកមានការហក់ឡើងខ្លាំង ក្នុងតំបន់មួយចំនួន ក្នុងរយៈពេល២សប្តាហ៍នេះ ដោយរបាយទឹកភ្លៀងធ្លាក់រាយប៉ាយ បង្ករឲ្យមានការឡើងជន់លិចផ្លូវ សាលារៀន ដំណាំរួមផ្សំ កសិកម្មតិចតូច និងលិចក្រោមផ្ទះសម្បែងប្រជាពលរដ្ឋរស់នៅតំបន់ទំនាប ជាប់មាត់ស្ទឹង អូរជាដើម។
ឯកឧត្តមអភិបាលខេត្តក៍បានអំពាវនាវ ដល់ថ្នាក់ដឹកនាំមន្ត្រីមូលដ្ឋានអាជ្ញាធរដែនដី កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវត្រៀមលក្ខណៈ ទាំងសម្ភារៈ កងកម្លាំងដើម្បីត្រៀមចុះជួយសង្គ្រោះ ប្រជាពលរដ្ឋ ក្នុងករណីកើតមានទឹកជំនន់ធ្ងន់ធ្ងរជាយថាហេតុណាមួយកើតឡើង។ដោយឡែកពុកម៉ែប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពផ្ទាល់ខ្លួនពីគ្រោះដោយប្រការណាមួយនោះ។
យ៉ាងណាមិញ សម្រាប់បងប្អូនរស់នៅលើទីទួលសុវត្ថិភាព សូមរក្សាអនាម័យ និងគោរពវិធានការ៣ការពារ និង៣កុំ អោយបានខ្ជាប់ខ្ជួន៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]