បរទេស៖ Bella Hadid ត្រូវបានគេស្គាល់ថា ជាតារាម៉ូដែលដ៏ល្បីមួយរូប ដែលបានចាប់ផ្តើមអាជីពរបស់នាងយ៉ាងរលូន ហើយភាពស្រស់ស្អាតគួរឱ្យទាក់ទាញនាង ក៏បានក្លាយជាសម្រស់មួយដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីហូលីវូដ និងពិភពម៉ូដ។
មិនត្រឹមតែប៉ុណ្ណោះ រូបសម្រស់ដ៏កម្ររបស់ Bella Hadid ក៏ទទួលបាននូវការកោតសរសើរពីទស្សនិកជនជាច្រើន រួមទាំងគ្រូពេទ្យវះកាត់កែសម្ផស្សផងដែរ។ នេះបើយោងតាមការលើកឡើងរបស់វេជ្ជបណ្ឌិតផ្នែកវះកាត់កែសម្ផស្សដ៏ល្បីល្បាញម្នាក់ ធ្លាប់បានបញ្ជាក់ថា មុខរបស់ Bella Hadid បានឈានដល់កម្រិតល្អឥតខ្ចោះ ហើយក៏ជាមូលហេតុធ្វើឲ្យមនុស្សជាច្រើនសង្ស័យពីការកែសម្ផស្ស ខណៈដែលគ្រូពេទ្យដទៃទៀតបានជឿថា នាងធ្លាប់ចាក់បបូរមាត់ និងចាក់បំពេញថ្ពាល់និងថ្គាម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះដែរ បន្ទាប់ពី ៤ ឆ្នាំក្រោយមក មុខមាត់របស់ តារាស្រីរូបនេះ ហាក់មានការប្រែប្រួល ដោយមើលឃើញពីបបូរមាត់កាន់តែក្រាស់ជាងមុន ហើយអ្នកនិយមលេងអ៊ីនធឺណេតមួយចំនួន បានធ្វើការប្រៀបធៀបរូបថតអតីតកាលនិងបច្ចុប្បន្នរបស់នាង ដោយសង្ស័យថា តារាស្រីរូបនេះ បានធ្វើកែកុនផ្នែកខ្លះនៃផ្ទៃមុខរបស់នាង ឲ្យមើលកាន់តែមានភាពស្រស់ស្អាតដូចបច្ចុប្បន្ននេះ។
យ៉ាងណាមិញ នៅឆ្នាំ ២០១៩ នៅពេលត្រូវបានសួរអំពីការវះកាត់ ម្ដាយរបស់តារាស្រីរូបនេះ បានបញ្ជាក់ថា កូនរបស់ខ្លួន មិនដែលវះកាត់កែសម្ផស្ស ចាក់បំពេញបន្ថែម អ្វីផ្សេងទៀតនៅក្នុងខ្លួននោះទេ ព្រោះពួកគេដឹងច្បាស់អំពីគ្រោះថ្នាក់នៃសកម្មភាពទាំងនេះ។ ជាពិសេស Bella Hadid តែងតែបដិសេធរាល់ការសង្ស័យពីការកែកុនមុខមាត់ និងបង្ហាញថា នាងមិនចង់ធ្វើឱ្យមុខនាងអាក្រក់ដោយសារការចាក់បបូរមាត់នោះទេ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]