បរទេស៖ ក្រោយពីបានលែងលះ ក្លាយជាពោះម៉ាយ Kanye West បានបន្ថែម ទិញអចលនទ្រព្យលោក ដោយចំណាយប្រាក់សន្ធឹកសន្ធាប់រហូតដល់ ៥៧.៣ លានដុល្លារលើគេហដ្ឋានមួយនៅទីក្រុង Malibu រដ្ឋ California ដែលនៅជាប់មាត់ឆ្នេរសមុទ្រ ។

វិមានថ្មីរបស់ តារារ៉េបរូបនេះ គឺជាផ្ទះមួយក្នុងចំណោមផ្ទះតែមួយគត់ នៅសហរដ្ឋអាមេរិកដែលត្រូវបានរចនាដោយស្ថាបត្យករជនជាតិជប៉ុនម្នាក់ ជាមួយនឹងការតុបតែង គេហដ្ឋានបែបសាមញ្ ត្រឹមតែចាក់បេតុងរាបស្មើរ គ្មានអ្វីពិសេស តែយ៉ាងណា ក៏វាមើលទៅមានភាពលេចធ្លោ និងខុសគេម្យ៉ាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ផ្ទះមានដ៏តម្លៃមិនសឹងគួរឲ្យជឿមួយនេះ ត្រូវបានគេប្រដូចទៅនឹង ដូចជាលានដ្ឋានយោធា ដែលមានទំហំត្រឹមតែ ៣.៦៦៥ ហ្វីតការ៉េនិងធ្វើពីបេតុង ១.២០០ តោន មិនត្រឹមតែប៉ុណ្ណោះ វាហាក់ដូចជានៅជិត ជាប់អ្នកជិតខាងទៀតផង។

យោងតាមគេហទំព័រ Realtor.com ផ្ទះថ្មី របស់ Kanye West ត្រូវបានសាងសង់ក្នុងឆ្នាំ ២០១៣ ហើយមានបន្ទប់គេង ៤ បន្ទប់ទឹក ៥ ហើយវាមានតម្លៃថ្លៃជាងអចលនទ្រព្យជិតៗហ្នឹងតាំងពីដើមរៀងមក ដោយសារតែភាពខុសគេនៃរូបរាងផ្ទះ គួបផ្សំទៅនឹងការចនា ដោយម្ចាស់ពានដ៏ល្បី ខាងស្ថាបត្យករដូច្នេះដែរ៕

ប្រភព៖ hotnewhiphop

សូមទស្សនារូបភាពខាងក្រោម៖

Kanye West
Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West
ទិដ្ឋភាពផ្ទះថ្មីរបស់​ Kanye West

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]