ចិន៖ ជាការពិតណាស់ មានករណីជាច្រើននៃភាពស្រស់ស្អាតរបស់តារាល្បីៗនៅក្នុងវិស័យសិល្បៈ ដែលកំពុងជួបការលំបាកដោយសារតែការកែសម្ផស្សរបស់ខ្លួន ហើយនៅក្នុងនោះដែរ  តារាស្រីដែលពោរពេញទៅដោយទេពកោសល្យ Lou Yixiao ក៏កំពុងតែជួបប្រទះនូវបញ្ហានេះ ដោយសារតែការបរាជ័យទៅលើផ្នែកកែសម្ផស្សរបស់នាង។ 

មិនត្រឹមតែប៉ុណ្ណោះ នៅលើបណ្ដាញសង្គមថ្មីៗនេះ ក៏មានព័ត៌មានជាច្រើន ដែលបានលើកឡើងអំពីស្ថានភាពបច្ចុប្បន្នរបស់ Lou Yixiao បន្ទាប់ពីបានវះកាត់កែសម្ផស្សរួចមក ភាពស្រស់ស្អាតនៃសម្រស់របស់នាង ស្រាប់តែមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅក្នុងទិសដៅអវិជ្ជមាន ជាមួយនឹងមុខស្រអាប់ មានស្នាមជ្រីវជ្រួញ បង្ហាញពីសញ្ញាភាពជាស់ ដែលធ្វើឱ្យទស្សនិកជនជាច្រើន ស្ទើរតែមិនជឿនឹងភ្នែករបស់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត នៅក្នុងនោះក៏មានការលើកឡើងទៀតថា នេះអាចជាលទ្ធផលដែលពេលនេះ តារាសម្តែងស្រីរូបនេះមិនអាចស្វែងរកគម្រោងថតខ្សែភាពយន្តថ្មីៗបាននោះទេ។ ដោយមិនមានភាពស្រស់ស្អាតបែបនេះ Lou Yixiao  ពិតជាពិបាកក្នុងការផ្លាស់ប្តូរ និងបង្ហាញខ្លួនសាជាថ្មីម្ដងទៀត ហើយប្រភពជាច្រើនក៏បានជឿជាក់ថា នាងមិនអាចសូម្បីតែទទួលបានការថតជាតួសម្ដែងរាយរង ថែមទៀតផង។

យ៉ាងណាមិញ បច្ចុប្បន្ននេះ តារាស្រីរូបនេះ អាចផ្តោតតែលើ ការផ្សាយផ្ទាល់ពីការលក់ផលិតផល ដើម្បីរកប្រាក់ចំណូលបន្ថែម ដែលនេះគឺជាការងារដែលតារាចូលនិវត្តន៍ និងតារាជើងចាស់ជាច្រើន បានជ្រើសរើសនាពេលថ្មីៗនេះ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Lou Yixiao
Lou Yixiao
Lou Yixiao
Lou Yixiao
មុខមាត់របស់ Lou Yixiao ក្រោយពេលកែសម្ផស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]