ខេត្តតាកែវ៖ អាជ្ញាធរខេត្តតាកែវ សម្រេចបិទខ្ទប់ភូមិសាស្ត្រភូមិឃុំ មួយចំនួន នៅក្នុងភូមិសាស្ត្រខេត្តតាកែវ ក្រោយពីមានការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី ប្រភេទដែលតា។
ក្នុងនោះ បើតាមសេចក្តីសម្រេចនោះ សម្រេចឱ្យបិទភូមិឃុំដូចជា ភូមិព្រៃសំបូរ ភូមិទួលសាំងខ ឃុំអង្គរបុរី និងបិទខ្ទប់ផ្នែកខ្លះភូមិសាស្ត្រ ភូមិធ្លកយុល ភូមិអំពិល ឃុំពន្លៃ និងភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គរបុរី នៃភូមិសាស្ត្រខេត្តនេះ ដែលមានការឆ្លងរាលដាលនៃមេរោគបំប្លែងថ្មី ប្រភេទដែលតា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមជម្រាបការបិទខ្ទប់ទីតាំងភូមិឃុំ ទាំងប៉ុន្មាន នៅក្នុងភូមិសាស្ត្រខេត្តតាកែវនេះ ត្រូវបានធ្វើឡើងក្រោយពីអាជ្ញាធរខេត្ត បានរកឃើញការរីករាលដាលនៃជំងឺកូវីដ១៩។
ជាមួយគ្នានោះ បើតាមសេចក្ដីសម្រេចរបស់អាជ្ញាធរខេត្តតាកែវ បានឱ្យដឹងថា ការសម្រេចបិទនេះ ត្រូវអនុវត្តចាប់ពីម៉ោង៤រសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
សូមរំលឹកផងដែរថា គិតត្រឹមថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ១០៥,៩៨១ ករណី ករណីឆ្លងថ្មីចំនួន ៦៣៧ ករណី ករណីជាសះស្បើយថ្មីចំនួន ៤៦៩ ករណី និងករណីនាំចូលពីក្រៅប្រទេសថ្មីចំនួន ៩៨ករណី ក្នុងនោះ ស្លាប់មានចំនួន ១៤ ករណី៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]