បច្ចុប្បន្ន​មាន​ផលិត​ផល​ជា​ច្រើន​អាច​ជួយ​ឲ្យ​ស្បែក​យើង​មាន​សុខ​ភាព​ល្អ និង​មើល​ទៅ​ក្មេង​ជាង​វ័យ​។ ប៉ុន្តែ​គ្នា​យើង​ដឹង​ទេថា ការ​ថែទាំ​ស្បែក​មិន​មែន​តែ​​គិត​គូ​លើ​ស្បែក​ផ្នែក​ខាង​ក្រៅ​នោះទេ យើង​ត្រូវ​គិត​គូ​ពី​សុខភាព​ស្បែក​ខាង​ក្នុង​មក​វិញ​ដែរ​។

អ្វី​ដែល​គ្នា​យើង​ញាំ​រាល់​ថ្ងៃ​ក៏​អាច​មាន​ឥទ្ធិ​ពល​​ដល់​ស្ថាន​ភាព​ស្បែក​ទូទៅ​ ឬ​ក៏​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខ​ភាព​ស្បែក​ដែរ​។ ដូច​យើង​ដឹង​ហើយ​ថា អាហារ​មួយ​ចំនួន​​ជួយ​បំប៉ន​ដល់​សុខភាព​ស្បែក ​និង​ចិញ្ចឹម​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១.គ្រាប់​រុក្ខជាតិ

គ្រាប់​រុក្ខជាតិ​ គឺ​អាច​ផ្ដល់​ផល​ប្រយោជន៍​ចំពោះ​សុខភាព​ស្បែក​ដោយ​វា​មាន​សារធាតុ​ខ្លាញ់​ជួយ​ចិញ្ចឹម​​ស្បែក​របស់​យើង។ គ្រាប់ស្វាយចន្ទី ឬ​​គ្រាប់វ៉លណាត់ ​ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន E ដែល​​ប្រឆាំង​នឹង​អុកស៊ីតកម្ម ប្រឆាំង​ការ​ខូចខាត​រ៉ាឌីកាល់​ និង​ប្រឆាំង​ពី​ភាព​ចាស់។

២.តែ

តែ​ប្រភេទនីមួយៗ​​មាន​សារ​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខុសៗ​គ្នា​ ប៉ុន្តែ​វា​សុទ្ធ​តែ​មាន​ឥទ្ធិពល​សម្រាប់​ប្រឆាំង​នឹង​ភាព​ចាស់​បាន។ ​ចំពោះ​តែ​បៃតង​ត្រូវ​បាន​គេ​ឲ្យ​ដឹង​ថា​អាច​ជួយ​ធ្វើ​ឱ្យ​កោសិកា​ស្បែក​របស់​យើង​លូត​លាស់​ឡើង​វិញ។

៣.ត្រី​សាល់ម៉ុន

​ត្រីសាល់ម៉ុន​ គឺ​សម្បូរ​ទៅ​ដោយ​អាស៊ីដខ្លាញ់​អូមេហ្គា ៣ ដែល​ជួយ​កាត់​បន្ថយ​ការ​រលាក ​និង​ផ្ដល់​សារ​ធាតុ​ចិញ្ចឹម​ចាំ​បាច់​ដល់​ស្បែក។ ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​យើង​ត្រូវ​ញាំ​យ៉ាង​តិច​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍។

៤.ការ៉ុត

ការ៉ុត​ គឺ​ជា​បន្លែ​មួយ​ប្រភេទ​ដែល​សម្បូរ​ទៅ​ដោយ​ Beta-carotene ​ដើរ​តួ​ជាសារធាតុប្រឆាំងអុកស៊ីតកម្ម​នៅ​ក្នុង​ខ្លួន​យើង ហើយ​អាច​បង្កើត​ជា​វីតាមីន​A ដែល​ជួយ​ជួស​ជុល ​និង​ថែរក្សា​ស្បែក​ឱ្យ​មាន​សុខភាព​ល្អ។

៥.ផ្លែ​បឺរ

ផ្លែ​បឺរ​ ​សម្បូរ​ទៅ​ដោយ​សារធាតុ​ខ្លាញ់​សំខាន់ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ចិញ្ចឹម​ស្បែក​ និង​សក់​របស់​ពី​ខាង​ក្នុង​ និង​​ជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​វីតាមីន​E អាច​​ជួយ​ការពារ​ស្បែក​ពី​ភាព​ចាស់ ​និង​ការ​ខូច​ខាត​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ។

៦.ផ្លែ​គីវី

គ្នា​យើង​តែង​គិត​ទៅ​ដល់​ផ្លែ​ក្រូច​ថា​ជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​វីតាមីន C ប៉ុន្តែ​តាម​ពិត​ផ្លែ​គីវី​ និង​ផ្លែ​ត្របែក​ក៏​មាន​វីតាមីន​ដូច​គ្នា​និង​ផ្លែ​ក្រូច​ដែរ។ វីតាមីន​C គឺ​ចាំ​បាច់​ដើម្បី​បង្កើត​ឲ្យ​មាន​ប្រូតេអ៊ីន ខូឡាជែន​ ដែល​ជួយ​ផ្ដល់​ឱ្យ​ស្បែក​នូវ​ភាព​ក្មេង​ជាង​វ័យ រក្សា​ជាតិ​ទឹក​ និង​ការពារ​ពី​ភាព​ជ្រីវ​ជ្រួញ​ផង​ដែរ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]