កូរ៉េខាងត្បូង៖ តារាសម្តែងស្រីដ៏ល្បី Kim Tae Hee ជាតារាសម្តែងស្រីម្នាក់ ដែលទទួលបាន ការគាំទ្រ ក៏ដូចជាការកោតសរសើរពី សម្រស់មិនចេះចាស់  ជាងនេះទៅទៀត តារាស្រីរូបនេះក៏ជា ភរិយាជាទីស្រលាញ់ របស់តារាសម្តែងប្រុស Rain ដែលរហូត ​មកទល់ពេល​នេះ​ អ្នកទាំង​ពីរក៏​ទទួល​បាន​ ចំណង​ដៃកូន​ស្រី​ ចំនួន​២នាក់ ​រួចមកហើយ។

ជាងនេះទៅទៀត បើ​ងាក​ទៅ​មើល​ពី​ សម្រស់របស់តារាស្រី រូបនេះវិញហាក់បី ដូចជាមិនមាន ការប្រែប្រួលទាល់ តែសោះ។ ដោយជារឿយៗ តារាសម្តែងស្រីរូបនេះ ក៏បានធ្វើការបង្ហោះ រូបភាព​នៅលើគណនី អ៉ីនស្តាក្រាមរបស់នាង ឲ្យអ្នកគាំទ្របានឃើញពីសម្រស់ដ៏ស្រស់ស្អាត របស់អ្នកម្តាយកូនពីរ រូបនេះផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះ មានប្រភពមួយបានធ្វើការបង្ហោះរូបភាពប្រៀបធៀបសម្រស់របស់ Kim Tae Hee កាលមុនៗនឹងឥឡូវហើយមានមតិជាច្រើនលើកឡើងថាសម្រស់ដ៏ស្រស់ស្អាតរបស់តារាស្រីរូបនេះគឺដោយសារមានការវះកាត់និងចាក់Botoxបន្ថែមទៅលើផ្ទៃមុខខ្លះៗ។ គួរបញ្ជាក់ផងដែរថា Kim Tae Hee មិនដែលខ្វល់ខ្វាយនិងការកែសម្ផស្សអ្វីនោះទេ ហើយធ្លាប់បានប្រកាសថានាងនឹងមិនចាក់ថ្នាំ botox អ្វីលើផ្ទៃមុខរបស់នាងដើម្បីធានាបាននូវភាពស្រស់ស្អាតរបស់នាងឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee
Kim Tae Hee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]