ថៃ៖ បើនិយាយដល់តួសម្ដែងអ្នកបម្រើរបស់ថៃ ដែលពូកែសម្ដែងមានភាពកំប្លុកកំប្លែង ជឿជាក់ថាប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់តារាស្រីទាំងពីរដួង ដែលនាងមានឈ្មោះ Rung Nuhin និង Min Ratawan។ ដោយតារាស្រីពីរូបនេះ ភាគច្រើនឃើញនៅក្នុងខ្សែភាពយន្តថៃល្បីៗជាច្រើនសឹងតែគ្រប់រឿងតែម្ដង។ ម្យ៉ាងវិញទៀត តារាស្រីរាងតូចបែបមាន់ចែទាំងពីរូបនេះ បើទោះបីតែងតែដើរដើរតួជាអ្នកប្រើ តែពួកគេក៏ទទួលបានប្រជាប្រិយភាពខ្លាំងផងដែរ។
លើសពីនេះទៅទៀត បើគិតពីរយៈពេលនៃការចូលសិល្បៈវិញ Rung Nuhin និង Min Ratawan បានឈានជើងប្រឡូកក្នុងវិស័យសិល្បៈច្រើនឆ្នាំទៅហើយ។ ក្នុងនោះដែរ ទោះមិនទទួលបានតំណែងធំ តែគ្រប់ឈុតដែលនាងសម្ដែង អ្នកដឹកនាំរឿង តែងតែមានប៉ារ៉ូលសម្រាប់អ្នកទាំងពីបាននិយាយ និងសម្ដែងបានយូរ មិនចាញ់តួសំខាន់ៗនៅក្នុងសាច់រឿងជាមួុយគ្នាប៉ុន្មានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង បើងាកទៅមើលជីវិតឯកជនរបស់ Rung Nuhin និង Min Ratawan គេសង្កេតឃើញថាអ្នកទាំងពីមានជីវិតហាយសូរ ខុសគ្នាឆ្ងាយនឹងជីវិតក្នុងរឿងភាគ។ មិនតែប៉ុណ្ណោះ ជីវិតខាងក្រៅវិស័យសិល្បៈរបស់អ្នកទាំងពីរ ពិតជាមានជីវភាពធូរធា ប្រើជីវិតរស់នៅយ៉ាងឡូយឆាយ ដើរលេងសឹងគ្រប់ទីកន្លែងមិនថាក្នុងឬក្រៅប្រទេស បើតាមមើលឃើញតាមការផុសក្នុងគណនី Instagram។ ពិតណាស់ បើមើលលើការតុបតែងខ្លួន ឃើញថាអ្នកទាំងពីរពិតជាពូកែរៀបចំខ្លួនឲ្យមើលទៅក្មេងស្រស់ស្អាត ខណៈស្លៀកពាក់ស្ទាយ៍បែបយុវវ័យសម័យថ្មីយ៉ាងដូច្នេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]