សៀមរាប៖ សណ្ឋាគារ ឡូទុសប្លង្គ (Lotus Blanc Hotel & Resort) ជាសណ្ឋាគារដំបូងបង្អស់នៅក្នុងខេត្តសៀមរាប ដែលទទួលបានកាអនុញ្ញាតពីក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តសៀមរាប ក្នុងការផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺកូវីដ១៩ កម្រិតស្រាល រយៈពេល ២ឆ្នាំ។ 

លិខិតអនុញ្ញាត
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្រាកព្យាបាលនៅ ឡូទុសប្លង្គ អ្នកជំងឺនឹងទទួលបានការថែទាំយ៉ាងដិតដល់ ពីសំណាក់វេជ្ជបណ្ឌិតជំនាញ ដូចគ្នាទៅនឹងមណ្ឌលព្យាបាលរបស់រដ្ឋដែរ។ បន្ថែមពីលើនេះ អ្នកជំងឺនឹងទទួលបានបន្ទប់ស្នាក់នៅមួយដាច់ដោយឡែក មានគ្រឿងបរិក្ខារលំដាប់សណ្ឋាគារផ្កាយ ៥ មានផាសុកភាព និងសុវត្ថិភាពខ្ពស់។

លិខិតអនុញ្ញាត

សម្រាប់តម្លៃបន្ទប់ចាប់ពី ៦៥ដុល្លារ ក្នុងមួយយប់។ ក្នុងនោះផងដែរ ខាងសណ្ឋាគារក៏មានសេវាកម្មបន្ថែមផ្សេងទៀតដូចជា៖ ទៅយកអ្នកជំងឺដល់ទីកន្លែង, អាហារជាប្រចាំ៣ពេល, អាហារសម្រន់,  ការយកចិត្តទុកដាក់ពីវេជ្ជបណ្ឌិត ២៤x៧, ការព្យាបាលតាមបន្ទប់ដោយផ្ទាល់, ផ្តល់ថ្នាំព្យាបាលជាប្រចាំ, សេវាកម្មសង្គ្រោះបន្ទាន់ និងសេវាកម្មបោកគក់។

បន្ទប់គ្រែមួយ
បន្ទប់គ្រែពីរ

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងកញ្ចប់សេវាថែទាំអ្នកជំងឺកូវីដ១៩ កម្រិតស្រាល លោកអ្នកអាចទំនាក់ទំនងបានតាមរយៈលេខទូរស័ព្ទ 015 473 222 និង 015 267 222 ។​

សណ្ឋាគារ ឡូទុសប្លង្គ (Lotus Blanc Hotel & Resort )មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៦A សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

ឬតាមរយៈ Facebook Page: https://www.facebook.com/lotusblancresort

  សណ្ឋាគារ ឡូទុសប្លង្គ
  សណ្ឋាគារ ឡូទុសប្លង្គ
  សណ្ឋាគារ ឡូទុសប្លង្គ
  សណ្ឋាគារ ឡូទុសប្លង្គ

គួរឲ្យដឹងផងដែរថា នៅក្នុងខេត្តសៀមរាប ករណីជំងឺកូវីដ១៩ នៅតែបន្តឆ្លង ​និងរីករាលដាលខ្លាំងគួរឲ្យព្រួយបារម្ភ រហូតដល់ភូមិសាស្រ្តមួយចំនួនត្រូវបានបិទខ្ទប់ កំណត់ជាតំបន់លឿងទុំ និងតំបន់ក្រហម ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការឆ្លងរាលដាល។

ដូច្នេះ សូមបងប្អូនបន្តប្រុងប្រយ័ត្ន និងអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ «៣ការពារ និង៣កុំ» ដើម្បីខ្លួនយើង​ គ្រួសារ និងសង្គមជាតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]