ភ្នំពេញ៖ នាពេលថ្មីៗនេះ  ក្រុមគ្រូពេទ្ប្រឆាំងកូវីដ១៩ បានចុះទៅយកសំណាកអាជីករ នៅផ្សារអូឡាំពិក ទីតាំងខាងកើត ដោយមានការសង្ស័យមានពាក់ព័ន្ធនឹងករណីកូវីដ១៩ ប៉ុន្តែលទ្ធផលជាក់ស្តែងគឺអវិជ្ជមានទាំងអស់។

ដោយឡែក ថ្ងៃទី២២ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានយកសំណាកអាជីវករ ខាងកើតផ្សារ អូឡាំពិក សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ លទ្ធផលតេស្តរហ័ស ក្នុងចំណោមអ្នកធ្វើតេស្ត ៥០នាក់ គឺអវិជ្ជមានទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនបន្ថែមទៀត សូមចូលរួមពាក់ម៉ាស់ រក្សាគម្លាត និង ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សកម្មភាពយកសំណាករបស់ក្រុមគ្រូពេទ្យ
សកម្មភាពយកសំណាករបស់ក្រុមគ្រូពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]