ចិន៖ បន្ទាប់ពីបានលែងលះស្វាមីអស់រយៈពេលជាច្រើនខែមកនេះ តារាសម្ដែងស្រី Zhao Liying បានប្រឈមមុខនឹងពាក្យចចាមអារ៉ាមទាក់ទងនឹងរឿងស្នេហា ដែលធ្លាប់ត្រូវបានគេរាយការណ៍ថា មានសេដ្ឋីវ័យក្មេងៗជាច្រើនបានតាមរកនាង ប៉ុន្តែក៏ត្រូវបានបដិសេធ។ 

យ៉ាងណាមិញ នៅរាត្រីនៃពិធីបុណ្យ Mid-Autumn ដែលត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ២១ ខែកញ្ញា កន្លងទៅនេះ តារាស្រី Zhao Liying បានធ្វើឱ្យមនុស្សជាច្រើនផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលនាងបានធ្វើសកម្មភាពដ៏ស្និទ្ធស្នាលជាមួយបុរសម្នាក់ ជាមួយនឹងរូបថតសែលហ្វីរបស់អ្នកទាំងពីរដែលបានបង្ហោះនៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរូបភាពនេះ Zhao Liying ថែមទាំងបង្ហាញពីស្នាមញញឹម បង្អួតសម្រស់ដ៏ផ្អែមល្ហែមរបស់នាង ដោយទន្ទឹមនឹងនេះ បុរសដែលនៅក្បែរនាង ក៏បង្ហាញនូវភាពរីករាយដូចគ្នា ដែលធ្វើឲ្យហ្វេនៗជាច្រើនកំពុងតែចង់ដឹងអំពីទំនាក់ទំនងពិតប្រាកដ។

ដោយឡែក អាចនិយាយបានថា នេះគឺជាមនុស្សប្រុសដំបូងហើយដែលថតរូប Selfie និងធ្វើសកម្មភាពស្និទ្ធស្នាលជាមួយនឹង Zhao Liying បន្ទាប់ពីលែងលះគ្នា ហើយយោងតាមទំព័រ QQ ត្រូវបានគេស្គាល់ថា បុរសម្នាក់នេះគឺជាតារាសម្តែង លោក Allen Ting ដែលជាមិត្តរួមការងារយ៉ាងជិតស្និទ្ធនៃភាពស្រស់ស្អាតរបស់តារាស្រីរូបនេះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖​

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying និង Allen Ting
Zhao Liying និង Allen Ting

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]