ថៃ៖ មួយរយៈចុងក្រោយនេះ តារាសម្ដែងស្រី Kimberley និងគូស្នេហ៍ លោក Mark Prin បានធ្វើឱ្យមនុស្សជាច្រើនឆ្ងល់ និងចង់ដឹងថាតើ អ្នកទាំងពីរមានបញ្ហានៅក្នុងទំនាក់ទំនងស្នេហាឬយ៉ាងណា បន្ទាប់ពីតារាស្រីរូបនេះ បានបង្ហោះចម្រៀងយ៉ាងកម្សត់នៅលើបណ្ដាញសង្គម។ 

ប៉ុន្តែថ្មីៗនេះ គូស្នេហ៍អ្នកទាំងពីរ នៅតែរក្សាបាននូវទំនាក់ទំនងស្នេហាយ៉ាងល្អបំផុត ដោយសារតែមានរូបភាពដ៏ផ្អែមល្ហែម ខណៈដែលអ្នកទាំងពីរបានប្រារព្ធខួបលើកទី ៨ របស់ពួកគេជាមួយគ្នា ក្រោមបរិយាកាសយ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ ហើយថែមទាំងមានការបានរៀបចំអក្សរតាមឈ្មោះនៅលើឆ្នេរខ្សាច់ ដែលមើលទៅវាហាក់ដូចជា ការថតរូប Pre-Wedding ទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ Kimberley និង Mark ក៏បានបង្ហាញសារយ៉ាងផ្អែមល្ហែមបង្កប់ន័យជ្រៅខណៈដែលកំពុងរង់ចាំពីគម្រោងអាពាហ៍ពិពាហ៍របស់ពួកគេ ធ្វើឲ្យហ្វេនៗជាច្រើនជ្រួលច្របល់និងសង្ឃឹមថា ដំណឹងល្អនេះនឹងមកដល់ក្នុងពេលឆាប់ៗនេះ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kim
Kim និង Mark
Kim និង Mark
Kim និង Mark
Kim និង Mark រៀបចំខួប ៨ ឆ្នាំ
Kim និង Mark រៀបចំខួប ៨ ឆ្នាំ
Kim និង Mark រៀបចំខួប ៨ ឆ្នាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]