ភ្នំពេញ៖ តើលោកអ្នកកំពុងតែស្វែងរករថយន្តថ្មីដែលមានតម្លៃសមរម្យ និងងាយស្រួលក្នុងការបង់រំលស់មែនទេ? ប្រាកដណាស់ថ្ងៃនេះដែរ យើងខ្ញុំសូមណែនាំរថយន្ត SUV ថ្មីមួយប្រភេទ ដែលមានវត្តមាននៅទីផ្សារប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកហើយ និងត្រូវបានអតិថិជនទទួលស្គាល់ពីសមត្ថភាព ភាពធន់រឹងមាំ ប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗនោះគឺ រថយន្ត Ford EcoSport ដែលមានតម្លៃត្រឹមតែជាង 2 ម៉ឺនដុល្លារ តែប៉ុណ្ណោះ ជាមួយនឹងជម្រើស 7 ពណ៌ដូចជា៖ ស ខ្មៅ ខៀវ ក្រហម ទឹកប្រាក់ ទឹកក្រូចក្រម៉ៅ និងប្រផេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេសនោះគឺ រថយន្តមាននៅក្នុងស្តុកស្រាប់ ទិញភ្លាមទទួលបានរថយន្តភ្លាម សម្រាប់ការបង់ប្រាក់អាចធ្វើបានតាមរយៈសាច់ប្រាក់ ឬការបង់រំលស់ដែលមានអត្រាការប្រាក់ទាបជាងគេ គឺលោកអ្នកអាចបង់ប្រចាំខែត្រឹមតែ $197 ក្នុងមួយខែ ឬបង់ប្រាក់កក់ដំបូងត្រឹមតែ $5,580 តែប៉ុណ្ណោះជាមួយនឹងលក្ខខណ្ឌនៃការបង់រំលស់ងាយៗ និងការអនុម័តឆាប់រហ័សត្រឹមតែ 2-3 ថ្ងៃលោកអ្នកអាចយករថយន្តថ្មីទៅប្រើប្រាស់បានតាមតម្រូវការ។
រថយន្ត Ford EcoSport ថែមទាំងមានរូបរាងស្រស់ស្អាតខុសប្លែកពីរថយន្តដ៏ទៃដែលស័ក្តិសមសម្រាប់មនុស្សគ្រប់វ័យ និងគ្រប់តម្រូវការដែលរថយន្តនេះមានបណ្តោយ 4325mm ទទឹង 1765mm កម្ពស់ 1656mm និងកម្ពស់ពីដីរហូតដល់ទៅ 209mm ដោយសារតែមានកម្ពស់ខ្ពស់បែបនេះ ទើបធ្វើឲ្យរថយន្តងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ ការចូលចតដែលមានកម្ពស់ខ្ពស់ និងអាចបើកបរកាត់ទឹកបានជម្រៅជ្រៅដោយគ្មានបញ្ហា។ ជារួមសម្រាប់រូបរាងផ្នែកខាងក្រៅយើងឃើញថាពិតជាធំជាងរថយន្ត SUV ខ្នាតតូចដ៏ទៃ ចំណែកឯរូបរាងផ្នែកខាងក្នុងវិញក៏មានភាពទូលាយដែរ។
ជាពិសេសនោះគឺ នៅត្រង់កាប៊ីនផ្នែកខាងមុខ និងតាបឡូដែលមានភាពស្រឡះងាយស្រួលក្នុងការមើលផ្លូវ និងបើកបរ ហើយផ្នែកខាងក្រោយក៏មានភាពធំទូលាយ ហើយកៅអីផ្នែកខាងក្រោយក៏អាចបត់បានដើម្បីងាយស្រួលក្នុងការផ្ទុកនូវអីវ៉ាន់ធំៗផងដែរ។
រថយន្ត Ford EcoSport ត្រូវបានបំពាក់មកជាមួយម៉ាស៊ីន EcoBoost 1.0L ជំនាន់ថ្មីដែលអាចផលិតបានកម្លាំងសេះរហូតដល់ទៅ 125 PS និងកម្លាំងរមួល 170 Nm បូករួមជាមួយនឹងប្រអប់លេខ 6 វគ្គអូតូ ដែលអាចប្រើប្រាស់បានទាំងលេខអូតូ និងលេខដៃ កាន់តែទំនើបនោះគឺមាន Paddle Shift សម្រាប់បញ្ចូលលេខដៃនៅលើដៃចង្កូតផ្ទាល់តែម្តង រីឯចង្កូតវិញគឺជាចង្កូតបូមអេឡិចត្រូនិច ដែលធូរងាយស្រួលបើកបរនៅក្នុងក្រុង និងជួយបន្តឹងឲ្យមានលំនឹងពេលបើកបរល្បឿនលឿន ឬផ្លូវតាមខេត្ត។
ជាប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបលើសដៃគូប្រកួតប្រជែងនោះគឺ កាមេរ៉ាមានខ្សែគំនូសពណ៌សដែលអាចពង្រីកបង្រួមបាន និងសេនសឺជុំវិញរហូតដល់ទៅ 8 គ្រាប់ មានអេក្រង់កំសាន្តទំហំ 8 អ៊ីញដែលមានភាពរស់រវើកប្រើប្រាស់បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មីអាចភ្ជាប់ផ្ទាល់ទៅនឹង Apple CarPlay, Android Auto និង Google Map។
ក្រៅពីនេះ រថយន្ត Ford EcoSport នៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗចុងក្រោយជាច្រើនទៀត។ ដូច្នេះបើបងប្អូនចង់ជ្រាបច្បាស់បន្ថែម សូមអញ្ជើញមកសាកសួរព័ត៌មាន ក៏ដូចជាបើកបរសាកល្បងជាមួយរថយន្តនេះ នៅតាមបណ្តាអគារតាំងបង្ហាញរថយន្ត Ford គ្រប់សាខាដូចជា៖
· អគារតាំងបង្ហាញរថយន្ត Ford សាខាព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 773។
· អគារតាំងបង្ហាញរថយន្ត Ford សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 095 939 939។
· អគារតាំងបង្ហាញរថយន្ត Ford សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 935 935។
· អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 077 666 357។
· អគារតាំងបង្ហាញរថយន្ត Ford សាខាខេត្តកំពង់ចាម ដែលស្ថិតនៅអគារលេខ 940 តាមបណ្តោយផ្លូវជាតិលេខ 7 ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម លេខទូរស័ព្ទទំនាក់ទំនង៖ 078 999 883៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]