បរទេស៖ ទោះបីជាមួយរយៈមុនក៏ដោយ អ្នកនិយមលេងអ៉ីនធឺណែតនៅតែគិតអំពីព្រឹត្តិការណ៍ MET Gala ឆ្នាំ ២០២១ ជាពិសេសគឺសម្លៀកបំពាក់ម៉ាក Balenciaga ពណ៌ខ្មៅពាក់បិទឈឹង របស់ Kim Kardashian ដែលបង្កើតឱ្យមានការនិយាយជាច្រើនជាមួយស្ទីលរបស់នាង។

ទោះយ៉ាងណាក៏ដោយក្នុង ក្នុងឈុតរបស់ មេម៉ាយកូន ៤ រូបនេះ វាមិនមែនគ្រាន់តែជាសម្លៀកបំពាក់ របស់នាងដែលមានការចាប់អារម្មណ៍តែមួយមុខនោះទេ តែក្រឡេក មើលទៅ ម៉ូតសក់ចងកន្ទុយសេះដ៏វែងអន្លាយ ដែលមានប្រវែង ៧៥អ៊ីញ របស់នាងក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងណាស់ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ដូចដែលបានកត់សម្គាល់ ដោយលោក Chris Appleton ដែលជាអ្នកធ្វើសក់ឲ្យតារាស្រីរូបនេះ បានទម្លាយប្រាប់នៅលើគណនីផ្ទាល់ខ្លួនរបស់លោក ដែលបានលើកឡើងថា ម៉ូតសក់របស់ Kim ដែលបានចូលរួមក្នុងកម្មវីធីម៉ូដធំបំផុតប្រចាំឆ្នាំនេះ​មានតម្លៃរហូតទៅដល់ ១ម៉ឺនដុល្លារឯណោះ៕

ប្រភព៖ https://pagesix.com/

សូមទស្សនារូបភាពខាងក្រោម៖

Kim Kardashian
Kim Kardashian
Kim Kardashian
Kim Kardashian

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]