បរទេស៖ កាលពីថ្មីៗនេះ យោងតាមសារព័ត៌មានបរទេសមួយ បានរាយការណ៍ឲ្យដឹងថា មានអ្នកប្រមាញ់រូបថត បានចាប់យករូបភាពរបស់ តារាចម្រៀងស្រី Adele និង មិត្តប្រុសរបស់នាង នៅពេលដែលបានដើរចេញពីទ្វារក្រោយនៃភោជនីយដ្ឋានប្រណីតមួយ បន្ទាប់មកអ្នកទាំងពីរក៏ចូលទៅក្នុងឡានយ៉ាងលឿន ដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែចង់ដឹងច្បាស់ពីទំនាក់ទំនងរបស់ពួកគេ ផងដែរ។
ដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ តារាស្រី Adele ក៏បានធ្វើការបង្ហោះរូបថតជាមួយនឹងមិត្តប្រុសរបស់នាងជាលើកដំបូង នៅលើទំព័រផ្ទាល់ខ្លួន ក្នុងឱកាសដែលអ្នកទាំងពីរបានទៅចូលរួមក្នុងពិធីមង្គលការរបស់តារាបាល់បោះ លោក Anthony Davis នៅទីក្រុង Los Angeles ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈនេះដែរ ក៏ត្រូវបានមនុស្សជាច្រើនលើកឡើងថា វាគឺជាការផ្លាស់ប្តូរថ្មីមួយ ដើម្បីបញ្ជាក់ពីព័ត៌មានស្នេហារបស់តារាចម្រៀងស្រីរូបនេះ ជាមួយនឹងលោក Rich Paul ដែលត្រូវជាមិត្តប្រុសរបស់នាង ។ មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីការបង្ហោះមិនបានប៉ុន្មានម៉ោងផង រូបភាពរបស់ Adele និងគូស្នេហ៍ ក៏ទទួលបានការ Like ជាង ៦ លាន និងមានការផ្ដល់មតិយោបល់រាប់ពាន់ពីទស្សនិកជន៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]