ភ្នំពេញ៖ ក្រុមហ៊ុន Panasonic បានរៀបចំកម្មវិធីចាប់រង្វាន់ជូនដល់អ្នកឈ្នះរង្វាន់ទាំង ៥០រូប នៃកម្មវិធីប្រូម៉ូសិនពិសេស «បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង» ផ្តល់ជូនអតិថិជននូវប័ណ្ណផ្សងសំណាងមួយសន្លឹក រាល់ការទិញម៉ាស៊ីនត្រជាក់មួយគ្រឿង ចាប់តាំងពីថ្ងៃទី០១ ដល់ ៣១ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្តាហាងសាខាដៃគូចែកចាយរបស់ក្រុមហ៊ុន Panasonic នៅទូទាំងប្រទេស ដូចជា ផ្សារទំនើបអ៊ីអនម៉ល, ហាងណូជីម៉ា, ក្រុមហ៊ុន KFour, ក្រុមហ៊ុន Sunsimexco និងហាងលក់ផលិតផលអេឡិចត្រូនិក Bluetronics ទូទាំងប្រទេស។ រង្វាន់មានដូចជា ម៉ូតូ ៥ គ្រឿង, ម៉ាស៊ីនបោកសម្លៀកបំពាក់ ១០គ្រឿង, ទូទឹកកក ១៥គ្រឿង និងទូរទស្សន៍ ២០គ្រឿង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធីប្រូម៉ូសិនពិសេស បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង ចាប់ផ្តើមជាមួយនឹងការតាំងបង្ហាញម៉ាស៊ីនត្រជាក់ម៉ូដែល XU ស៊េរីថ្មីឆ្នាំ ២០២១ បំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ និងមានមុខងារប្រើប្រាស់ពិសេសៗគួរឲ្យភ្ញាក់ផ្អើលជាច្រើន ដូចជា សមត្ថភាពកម្ចាត់បាក់តេរី និងមេរោគបានដោយបច្ចេកវិទ្យា nanoeX ពេញ ២៤ម៉ោង ដោយមានបំពាក់នូវឧបករណ៍ផលិត nanoeX ជំនាន់ថ្មី ដែលមានសមត្ថភាពអាចផលិតរ៉ាឌីកាល់អ៊ីដ្រុកស៊ីល (ឬហៅថា រ៉ាឌីកាល់ OH) ដល់ទៅ ៩.៦ ទី្រលានក្នុងមួយវិនាទី។ គុណប្រយោជន៍របស់វា អាចទប់ស្កាត់មេរោគ បាក់តេរី និងការបំពុលផ្សេងៗដែលមាននៅក្នុងខ្យល់អាកាស ឬតោងស្អិតជាប់នៅលើគ្រឿងបរិក្ខារផ្សេងៗនៅក្នុងបន្ទប់ ថែមទាំងជួយកម្ចាត់ក្លិនមិនល្អ និងផ្តល់សំណើមដល់ស្បែក និងសរសៃសក់ទៀតផង។
ក្នុងនោះដែរ ក៏មានបច្ចេកវិទ្យា nanoe-G ដែលអាចចាប់និងកម្ចាត់ល្អងធូលីតូចៗ ទំហំ PM2.5 បានយ៉ាងមានប្រសិទ្ធភាព ហើយក៏មានបំពាក់ iAutoX ជាមួយសេនស័រសំណើម និងផ្លិតបក់ប្រភេទ Aerowings ថ្មី ឆ្លាតវៃជាងមុន។ ពិសេសមួយទៀតនោះ គឺបច្ចេកវិទ្យាទំនើប Eco+AI ដែលជួយផ្តល់ផាសុកភាព និងសន្សំថាមពលអគ្គិសនី រួមជាមួយនឹងភាពងាយស្រួលក្នុងការដំឡើង និងសេវាកម្មគួរជាទីពេញចិត្ត។ ម៉ាស៊ីនត្រជាក់ម៉ូដែល XU ស៊េរីថ្មីឆ្នាំ 2021 នេះក៏អាចភ្ជាប់កម្មវិធី Panasonic Comfort Cloud App សម្រាប់បញ្ជានិងត្រួតពិនិត្យម៉ាស៊ីនត្រជាក់ពីទូរស័ព្ទដៃរបស់អ្នក បានយ៉ាងរហ័ស និងងាយស្រួល។
ឈ្មោះអ្នកឈ្នះរង្វាន់មានដូចជា៖
អ្នកឈ្នះម៉ូតូទាំង ៥ រូប៖
-
តែ អៃផល្លា
-
តិច ស្រ៊ុន
-
Nika
Electronic
-
ផង់ រដ្ឋា
-
ស្រ៊ាន អ៊ាង
អ្នកឈ្នះម៉ាស៊ីនបោកសម្លៀកបំពាក់ទាំង ១០ រូប៖
-
ស្រ៊ាន អ៊ាង
-
សំ សុខឡាយ
-
សំ ស៊ីណារី
-
ហូមតិចណូឡូជី
-
សំ ហេង
-
គឹម ជាអូន
-
Long
Navuth
-
ជ្រី បូរ៉ា
-
ទេព លាប
-
CHUN
KHENG
អ្នកឈ្នះទូទឹកកកទាំង ១៥ រូប៖
-
គីម ប៊ុនហុង
-
យុង វាសនា
-
ហូមតិចណូឡូជី
-
Long
Simpor
-
Chha
Panha Pisey
-
សុខ គៀង
-
ម៉េន ជាប៊ួយ
-
ស្រ៊ាន អ៊ាង
-
សាវឿន សាម៉ាឌី
-
លឿង ហេងឡុង
-
សំ ស៊ីណារី
-
ពៅ វត្តី
-
ជា សៀកឡេង
-
បូ សុខរិទ្ធ
-
ឈុន លាភ
-
ON
KHIM
អ្នកឈ្នះទូរទស្សន៍ទាំង ២០ រូប៖
-
ស៊ុន សូភី
-
កាំង ហ្គិចហុង
-
ឈុន លាភ
-
សំ ស៊ីណារ៉េត
-
ស្រ៊ាន អ៊ាង
-
លាង យន់ហេង
-
សំ ស៊ីណារី
-
គីម ប៊ុនហុង
-
គឹម ជាអូន
-
Long
Navuth
-
Bom
Keo
-
Kruy
Monin
-
Bo
Sokrith
-
Net
Sovannpich
-
Dara
-
Chunly
-
ប៉ារីស
-
ហេង ហួរ
-
អុន ឃឹម
លោក តិច ស្រ៊ុន ជាអ្នកឈ្នះរង្វាន់ម៉ូតូម្នាក់បានបង្ហាញចំណាប់អារម្មណ៍ថា៖
ជាមួយគ្នានេះ អ្នកឈ្នះរង្វាន់ធំមួយរូបទៀត គឺលោកស្រី តែ អៃផល្លា ក៏បានចែករំលែកយោបល់ទាំងរំភើបរីករាយផងដែរថា៖
លោក ស៊ូ ប៊ុនហេង ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ នៃក្រុមហ៊ុន Panasonic Cambodia បានមានប្រសាសន៍ថា៖
ក្រុមហ៊ុន Panasonic នឹងរៀបចំកម្មវិធីប្រូម៉ូសិនពិសេសៗ ដែលផ្តល់នូវភាពរីករាយដ៏អស្ចារ្យបែបនេះបន្ថែមទៀត ក្នុងពេលឆាប់ៗនេះ។ សូមអតិថិជន Panasonic ទាំងអស់បន្តតាមដានផេកហ្វេសប៊ុក Panasonic Cambodia ដើម្បីទទួលបានព័ត៌មានថ្មីៗ និងទទួលបានសំណាងក្នុងកម្មវិធីប្រូម៉ូសិនបន្ទាប់។ ជាពិសេសសូមស្វែងរកទិញនូវផលិតផល Panasonic តាមហាងដៃគូចែកចាយផ្លូវការ ដើម្បីបាននូវការធានាថែទាំផលិតផលរបស់អស់លោកអ្នកផងដែរ។
ទស្សនាវីដេអូទាំងស្រុងនៃកម្មវិធីចាប់រង្វាន់ពិសេស ពីប្រូម៉ូសិន «បានទាំងម៉ាស៊ីនត្រជាក់ បានទាំងសំណាង» ដើម្បីស្វែងរកអ្នកឈ្នះទាំងអស់គ្នា! កាលពីពេលកន្លងទៅ ៖
អំពី Panasonic
Panasonic Corporation គឺជាក្រុមហ៊ុនឈានមុខគេនៅទូទាំងពិភពលោក ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអេឡិចត្រូនិច និងដំណោះស្រាយផ្សេងៗសម្រាប់អតិថិជននៅក្នុងវិស័យឧបករណ៍អេឡិចត្រូនិក សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន លំនៅដ្ឋាន រថយន្ត និង អាជីវកម្ម។ Panasonic បានប្រារព្ធខួប ១០០ ឆ្នាំរបស់ខ្លួននៅក្នុងឆ្នាំ ២០១៨ ហើយបានពង្រីកជាសកល និងកំពុងប្រតិបត្តិក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៥២៨ និងក្រុមហ៊ុនដែលជាប់ទាក់ទងចំនួន៧២ នៅទូទាំងពិភពលោក ហើយមានចំណូលពីការលក់សរុបចំនួន ៧,៤៩ ទ្រីលានយ៉េន គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ។
ក្រុមហ៊ុនប្តេជ្ញាបន្តស្វែងរកគុណតម្លៃតាមរយៈការច្នៃប្រឌិតថ្មីៗ នៅតាមខ្សែស្រឡាយលិផតផល ដោយប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន ដើម្បីធ្វើឲ្យជីវិតកាន់តែប្រសើរ និងពិភពលោកកាន់តែស្រស់បំព្រង សម្រាប់អតិថិជនរបស់ខ្លួន។ សំរាប់ពត័មានបន្ថែមសូមចូលក្នុងគេហទំព័រ: www.panasonic.com/kh
*** លក្ខ័ខណ្ឌផ្សេងៗត្រូវបានអនុវត្ត៖ អ្នកឈ្នះរង្វាន់ទាំងអស់ត្រូវទាក់ទងតាមលេខទូរសព្ទ័ ០៩៨ ៩៨០ ៥១០ / ០១១ ៩៦៩ ១៩៧ មកបើករង្វាន់ឲ្យបានមុនថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ ជា កំណត់។ ករណីតយឺតយ៉ាវ រង្វាន់នឹងត្រូវទុកជាអាសាបង់។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]