កូរ៉េខាងត្បូង៖ ស្រីស្រស់ Jennie សមាជិកក្រុម BLACKPINK ត្រូវបានគេស្គាល់ថា ជាស្រីស្អាតមិនអាចប្រកែកបានប្រចាំឧស្សាហកម្មកម្សាន្ត Kpop នេះ ជាមួយ Fashion សម្លៀកបំពាក់ទៀតសោត ព្រមទាំងការតុបតែងខ្លួនរបស់នាង កាន់តែទទួលបានចំណាប់អារម្មណ៍ពីសំណាក់មហាជនជាហូរហែ។  

ជាមួយគ្នានេះ​ Jennie មិនត្រឹមតែជាតារាម្នាក់ដ៏ជោគជ័យនោះទេ បើនិយាយពីសម្រស់វិញនោះគឺរកកន្លែងទាស់មិនមាននោះឡើយ។ តារាស្រីរូបនេះ ចូលចិត្តថតរូបស្អាតៗបង្ហោះទៅក្នុងបណ្ដាញសង្គមដើម្បីបង្ហាញពីសម្រស់របស់ខ្លួនកំដរអារម្មណ៍ពេលទំនេរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែពេលថ្មីៗនេះមានក្មេងស្រីហុងកុងវ័យ១៦ឆ្នាំ ឈ្មោះ Tianyi Wang ម្នាក់បានបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារូបនាងមានមុខមាត់ស្រដៀងទៅនឹង Jennie ក្នុងនោះគេសង្គេតឃើញ Tianyi Wang មានមុខរាងមូលនិងមានថ្ពាល់ប៉ោងៗដែលស្រដៀងនឹង Jennie យ៉ាងខ្លាំង។ លើសពីនេះទៀត ក្មេងស្រីម្នាក់នេះ ក៏មានស្ទាយ៍តុបតែងខ្លួនស៊ីវីល័យហាយសូមិនធម្មតាផងដែរ មិនតែប៉ុណ្ណោះនាងថែមទាំងមានស្ទាយ៍ថតរូបជាច្រើដូច Jennie ទៀតផង៕ 

ប្រភព៖ kenh14

សូមទស្សនារូបភាពខាងក្រោម៖

Jennie
Jennie
Jennie
Tianyi Wang ដែលមានមុខមាត់ដូច Jennie
Tianyi Wang ដែលមានមុខមាត់ដូច Jennie
Tianyi Wang ដែលមានមុខមាត់ដូច Jennie
Tianyi Wang ដែលមានមុខមាត់ដូច Jennie
Tianyi Wang ដែលមានមុខមាត់ដូច Jennie
Jennie និង Tianyi Wang  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]