រាជធានីភ្នំពេញ៖ អ្នកណាមិនស្គាល់ អតីតតារាកំប្លែងសម្តីចាក់ទឹកមិនលិច សំបូរវោហាស័ព្ទ នាយ ចឺម ដែលនាពេលនេះ តារារូបនេះ បានប្រែក្លាយជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលប្រិយមិត្តអ្នកគាំទ្រ ស្គាល់លោកតាមរយៈបទចម្រៀងល្បីៗជាច្រើនបទ។ តែយ៉ាងណា តារាកំប្លែងរូបនេះ​ ហាក់ឃ្លាតឆ្ងាយបាត់មុខពីក្រុមនាយពាក់មី ហើយបែរជាផ្លាស់អាជីពជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ។

ក្នុងនោះ នាពេលថ្មីៗនេះ តាមរយៈការសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា តារាចម្រៀង នាយចឺម បានទម្លាយបែបកំប្លែងថា រូបលោកចេញពីការសម្តែងជាអ្នកកំប្លែង ក៏ព្រោះតែរូបលោកខ្មាសអៀននឹងស្រី​ស្អាត អត់ហ៊ានដោះអាវ ហើយមានស្រីស្អាតនៅជុំវិញខ្លួន។ តែលោក បានបង្ហើបលោកស្រលាញ់ការច្រៀងតាំងតូចមកម្លេះ តែលោកមានខ្សែបណ្តាញជាតារាកំប្លែង ទើបលោកចាប់ផ្តើមចូលសិល្បៈដំបូងជាតារាកំប្លែង តាំងពីអាយុ៩ ឆ្នាំមកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយលោកដាច់ចិត្តចាកឆ្ងាយពីវិស័យកំប្លែង ព្រោះលោកចាប់ផ្តើមល្បីខ្លាំង ក្រោយពីលោកបានបញ្ចេញបទចម្រៀងចំណងជើងថា ពុកអើយម៉ែអើយ។ អ្វីដែលសំខាន់នោះ ព្រោះតែរូបលោកបានទទួលគាំទ្រខ្លាំងជាមួយរាល់បទចម្រៀងដែលលោក បានបញ្ចេញជូនដល់ទស្សនិកជន។ ហើយក្នុងនោះ បើមានរឿងអ្វីនៅថ្ងៃមុខ លោកថា លោកមិនងាយបោះបង់អាជីពជាតារាចម្រៀងនេះឡើយ។

សូមជម្រាបថា នាយចឺម មានបងប្អូនទាំងអស់បីនាក់ ហើយរូបលោកគឺជាកូនពៅគេ នៅក្នុងគ្រួសារ៕

នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម
នាយចឺម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]