ចិន៖ បើសំដៅទៅលើតួសម្តែងស្រីចិនជួរមុខ ដែលមានសម្រស់ស្រស់ស្អាត មានដូចជា Yang Mi AngelaBaby Zhao Liying ជាពិសេស ប្រជាប្រិយភាព Dilraba ក៏កើតឡើងគួរឲ្យកត់សម្គាល់ផងដែរ នៃភាពល្បីល្បាញជាមួយនឹងរឿងដែលនាងបានសម្តែង ក៏ដូចជាសម្រស់របស់នាង។

យ៉ាងណាមិញ តារាស្រី Dilraba ក៏បណ្តាលឲ្យមានការលើកប្រធានជាច្រើនណាស់ដែរ ជាមួយនឹងរូបភាពសម្រស់របស់នាងដែលគេបានបង្ហោះរូបមិនទាន់កាត់ត ដែលបានធ្វើឱ្យមនុស្សជាច្រើនចង់ដឹង ចង់ឃើញ និងងឿងឆ្ងល់អំពីភាពស្រស់ស្អាតពិតប្រាកដ ជាមួយរូបភាពមិនទាន់ Photoshop ថាវាពិតមែនដែលឬទេ ថាសម្រស់ពិតរបស់នាង ដូចនឹងអ្វីដែលគេបានចែកចាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាថ្មីម្តងទៀត អ្នកលេងបណ្តាញសង្គមពេញនិយមម្នាក់ បានចែករំលែករូបថតជាច្រើនសន្លឹករបស់នាងដែលមាន បានធ្វើឲ្យ មនុស្សភ្ញាក់ផ្អើលយ៉ាងខ្លាំងជាមួយនឹងរូបថត មើលឃើញយ៉ាងជិតនៃភាពស្រស់ស្អាត ដែលបង្ហាញពីចំណុចខ្វះខាតរាប់មិនអស់នោស្បែកមុខរបស់នាង។

អ្វីដែលចាប់អារម្មណ៍ ស្បែកដែលយើងធ្លាប់ឃើញម៉ង់ខៃ​រលោង​ ប្រែក្លាយជា ស្បែកដែលមានស្នាមជាំជាច្រើនដែលបង្ហាញពីស្នាមជ្រួញថែមទៀតផង ជាពិសេសនោះ ស្នាមដក់ក្រោមខ្មៅខូង ជាមួយស្នាមភ្លីតាមក្រអូរមាត់ បានធ្វើឱ្យ Dilraba កាន់តែយ៉ាប់យ៉ឺនទ្វេដងតែម្តង។

បន្ថែមពីនេះ មិនត្រឹមតែរូបមុខ នោះទេ អ្នកដែលបង្ហោះ ក៏ពង្រីកជើងដ៏ស្រស់ស្អាតមិនគួរឱ្យជឿរបស់តារាស្រីវ័យ ២៩ឆ្នាំរូបនេះ ជាមួយនឹង ស្នាមជាំ បូករួមនឹង ស្នាមជាច្រើនអាចមើលឃើញយ៉ាងច្បាស់នៅលើស្បែករបស់ Dilraba ដែលធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតភ្ញាក់ផ្អើល ថាពិតទេ ដែលមើលទៅពិតជាមិនសមជើងតារាស្រីល្បីជួរមុខទាល់តែសោះ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Dilraba 
Dilraba 
រូបមិនទាន់កែច្នៃ
រូបមិនទាន់កែច្នៃ
រូបមិនទាន់កែច្នៃ
រូបមិនទាន់កែច្នៃ
មុខពិត មិនទាន់កែច្នៃ
រូបភាពជើងពិត មិនទាន់កែច្នៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]