ភ្នំពេញ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះ លោកស្រី ទ្រី ដាណា ដែលជាអ្នកជំនួញ និងជាម្ចាស់ហាងពេជ្រ ដ៏ល្បីល្បាញនៅក្នុងបណ្ដាញសង្គម បានទាញយកចំណាប់អារម្មណ៍ពីមហាជនជាច្រើន បន្ទាប់ពីធ្លាយរឿងរ៉ាវជម្លោះក្នុងគ្រួសារ ដែលត្រូវបានគេថាសម្ដែងទៅវិញ ។

តែទោះជាយ៉ាងណា លោកស្រី ទ្រី ដាណា ក៏បានបញ្ជាក់ផងដែរថា ចំពោះរឿងរ៉ាវនៃបញ្ហាមួយនេះគឺមានជាយូរមកហើយ ដោយចង្កៀងផ្ទះណា ភ្លឺផ្ទះអ្នកហ្នឹង ជាពិសេស លោកស្រីក៏បានបង្ហាញពីការរកស៊ីកាក់កប ទទួលបានចំណូលយ៉ាងច្រើន ដែលមិនចាំបាច់អ្វីត្រូវប្រើវិធីហែកហួររឿងគ្រួសារនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ថែមទាំងបានបង្ហើបថា ពិតជាឆ្អែតចិត្តលែងប្រាថ្នាចង់បានប្តី ហើយក៏ស្បថឈប់យកប្តីជារៀងរហូត ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មកទល់នឹងពេលនេះ រឿងគ្រួសាររបស់លោកស្រីនឹងទៅជាយ៉ាងណានោះ ក៏មិនទាន់ប្រកាសអ្វីច្បាស់លាស់ដែរ តែថ្មីៗនេះ លោកស្រី ទ្រី ដាណា ក៏បានចេញមកនិយាយតាមរយៈវីដេអូមួយដែលបង្កប់ន័យយ៉ាងជ្រៅ បើលាយឡំនឹងភាពរីករាយនិងក្ដីសុខ ទោះបីជាបញ្ហាក្នុងគ្រួសារនៅទាន់ចប់ស្រួលបួលនៅឡើយទេ ហើយថែមទាំងបានបង្ហើបថា ប្រាក់មិនខ្វះចាយ សប្បាយចិត្ត គ្រាន់តែចំណាយមាត់ញាតិបន្តិច តែក៏មិនខ្វល់ និងបង្ហាញពីអារម្មណ៍សប្បាយនឹងចាយលុយ ព្រមទាំងបង្ហាញពីការរកស៊ីយ៉ាងកាក់កបដែលទទួលបានចំណូលច្រើនសន្ធឹកសន្ធាប់ ថែមទៀតផង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា
លោកស្រី ទ្រី ដាណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]