ភ្នំពេញ៖ ក្រោយពីធ្វើការបើកលក់មុនសម្ពោធគម្រោង កាលពីចុងខែកក្កដាកន្លងទៅ ជាមួយនឹងភាពជោគជ័យនៃការលក់ត្រឹមតែ១សប្តាហ៍ដំបូង នៅក្នុងថ្ងៃនេះយើងឃើញថា ក្រុមហ៊ុន អ័រគីដេ ឌីវែលឡុបម៉ិន បានចាប់ផ្តើមធ្វើការបុកគ្រឹះសាងសង់ និងសម្ពោធការបើកលក់ជាផ្លូវការ ហើយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងការដ្ឋានក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ។

ពិធីសម្ពោធបើកការដ្ឋាន
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធបើកការដ្ឋាន

គម្រោង ដឹប៊ូតានិច ផាលេស គឺជាគម្រោងដែលមានភាពល្អប្រណីតដាច់គេ នៅក្នុងគម្រោងមេ ដឹប៊ូតានិច ស៊ីធី ដែលមានទំហំផ្ទៃដីជាង​ ២៣ ហិចតា មានគេហដ្ឋានសរុបជាង ៥០០ខ្នង។ គេហដ្ឋានប្រណីតៗមានចំនួន ៣ប្រភេទ គឺ វីឡាទោល ដឹអ៊ីមប្រ៊េស លេក មានទីតាំងនៅជាប់បឹងប៊ូតានិច , វីឡាទោល ដឹអ៊ីមប្រ៊េស មានទីតាំងនៅទល់មុខសួនច្បារដ៏ស្រស់ស្អាត និងចម្រុះពណ៌ ចុងក្រោយគឺ វីឡាភ្លោះ ដឹអ៊ីមប្រ៊េស ដែលមានរចនាបថដ៏ទំនើប និងក្លាស្សិក ដែលអតិថិជននឹងមានវេលាដ៏ល្អប្រណិត ប្រកបដោយឯកជនភាព និងសុភមង្គល​នូវគម្រោងមួយនេះផ្ទាល់។

ពិធីសម្ពោធបើកការដ្ឋាន

ដឹប៊ូតានិច ផាលេស រួមមានបរិក្ខារជាច្រើនសម្រាប់អតិថិជនដូចជា៖

- ផ្សារទំនើប ប៊ូតានិចម៉ល ដែលអនុញ្ញាតឲ្យអតិថិជនរីករាយ និងងាយស្រួល​ទិញទំនិញ និងសម្រាកកម្សាន្ត

- ក្លឹបហ្សោសន៍ អីមផើរៀ អាចរៀបចំកម្មវិធីតូចធំបានគ្រប់ពេល

- សួនប៊ូតានិច មានផ្កាសម្បូរបែប ចម្រុះពណ៌ ដើមឈើដ៏ត្រឈឹងត្រឈៃ

- បឹងប៊ូតានិច មានទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់។

ទាំងនេះ ជាអភយឯកសិទ្ធិពិសេសបំផុតសម្រាប់អតិថិជនដែររស់នៅក្នុងគម្រោង ដឹប៊ូតានិច ផាលេស ផ្ទាល់តែម្តង ហើយអ្វីដែរកាន់តែពិសេសនោះ គឺជាគម្រោងដែរផ្តោតសំខាន់ទៅលើ បរិស្ថាន និង ធម្មជាតិ ដោយគ្រប់គេហដ្ឋានទាំងអស់ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។

ពិធីសម្ពោធបើកការដ្ឋាន
ពិធីសម្ពោធបើកការដ្ឋាន

ក្នុងឱកាសនៃពិធី បើកការដ្ឋានសាងសង់ និងបើកសម្ពោធការលក់ជាផ្លូវការ ក្រុមហ៊ុនក៏មានផ្តល់ជូននូវប្រម៉ូសិនជាពិសេស។ អតិថិជន បង់ប្រាក់ត្រឹមតែ ០.៨% តែប៉ុណ្ណោះក្នុងមួយខែរហូតដល់ ២៤ខែ ដោយពុំមានការប្រាក់ និងពុំមានប្រាក់កក់ទេ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបាននៅទីតាំងការិយាល័យលក់ តាមបណ្តោយផ្លូវជាតិលេខ ៦អា ចម្ងាយពីស្ពានជ្រោយចង្វារ ៧គ.ម ឬទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 098 73 3333​ ឬ​ តេឡេក្រាម៖ orkide_development

ពិធីសម្ពោធបើកការដ្ឋាន
  គម្រោង ដឹប៊ូតានិច ស៊ីធី
វីឡាទោល ដឹអ៊ីមប្រ៊េស លេក
វីឡាទោល ដឹអ៊ីមប្រ៊េស
វីឡាភ្លោះ ដឹអ៊ីមប្រ៊េស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]