រាជធានីភ្នំពេញ៖ កម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ Pleng by Smart ត្រូវបានជ្រើសរើសដោយក្រុមហ៊ុន កូកា កូឡា ជាដៃគូសំខាន់នៅកម្ពុជា សម្រាប់យុទ្ធនាការជាសកល «បញ្ចេញភាពរស់រវើករបស់អ្នក» របស់ខ្លួន ហើយនឹងផ្តល់ជូនអ្នកចូលចិត្តតន្ត្រីនូវឱកាសឈ្នះរង្វាន់យ៉ាងច្រើន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សពលរដ្ឋកម្ពុជាគ្រាន់តែស្កេនលេខកូដ QR នៅផ្នែកខាងក្រោមនៃដបភេសជ្ជៈ កូកា កូឡា ដើម្បីមានឱកាសឈ្នះរង្វាន់មួយក្នុងចំណោមរង្វាន់ជាច្រើនដូចជា ទូរស័ព្ទដៃ Samsung Galaxy Note20 Ultra កាសស្ដាប់ Samsung Galaxy Buds Pro កាតកោសបញ្ចូលទឹកប្រាក់ Smart ការផ្ដល់ជូនកម្មវិធី Pleng Pro រយៈពេលបីខែ ឬបញ្ចីបទចម្រៀងដែលមានតែនៅក្នុងកម្មវិធី Pleng។
Pleng by Smart គឺជាកម្មវិធីស្ដាប់តន្រ្តីតាមអនឡាញ ដែលមានអ្នកទាញយកច្រើនជាងគេក្នុងប្រទេសកម្ពុជា ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ប្រចាំខែចំនួនជាង ៦០ម៉ឺននាក់ ដែលអាចចូលទៅស្ដាប់បទចម្រៀងជាង ១លានបទ ពីតារាក្នុងស្រុក និងអន្តរជាតិជាង ១ម៉ឺននាក់។ កម្មវិធីកម្សាន្តឌីជីថលនេះក៏បានភ្ជាប់ទំនាក់ទំនងតន្ត្រីសិល្បករកម្ពុជាជាមួយនឹងអ្នកគាំទ្រ និងស្រលាញ់តន្រ្តី ហើយអនុញ្ញាតឲ្យសិល្បករ និងអ្នកមានទេពកោសល្យក្នុងស្រុកទទួលបានការកោតសរសើរកាន់តែខ្លាំង។
យុទ្ធនាការរវាងក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មរៀងៗខ្លួនរបស់ក្រុមហ៊ុន Smart និង កូកា កូឡា បង្ហាញថាកម្មវិធី Pleng មិនត្រឹមតែត្រូវផ្តល់តម្លៃដោយអ្នកចូលចិត្តតន្រ្តីប៉ុណ្ណោះទេ ថែមទាំងផ្ដល់តម្លៃដោយក្រុមហ៊ុនដែលកំពុងស្វែងរកដៃគូប្រកបដោយភាពច្នៃប្រឌិត និងប្រសិទ្ធភាព ដើម្បីបញ្ជូនសារគោលដៅទៅកាន់អ្នកប្រើប្រាស់របស់ពួកគេ។
យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកទស្សនា និងអ្នកស្តាប់ ក្នុងដំណើរឆ្ពោះទៅរកក្តីស្រមៃប្រកបដោយថាមពលខ្ពស់ ដោយក្រុមហ៊ុន កូកា កូឡា ផ្លាស់ប្តូរពេលវេលារបស់មនុស្សដូចជា ការអង្គុយនៅក្នុងកិច្ចប្រជុំនៅការិយាល័យ ឬរង់ចាំនៅចំណតឡានក្រុង មកជាបទពិសោធន៍នៃការរាំជាមួយតន្រ្ដីទៅវិញ។
លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា៖
ប្រូម៉ូសិន «បញ្ចេញភាពរស់រវើករបស់អ្នក» នឹងធ្វើឡើងរហូតដល់ចុង ខែតុលា។
ប្រធានគ្រប់គ្រងយីហោជាន់ខ្ពស់ប្រចាំ កូកា កូឡាកម្ពុជា កញ្ញា លីម លីណា បានមានប្រសាសន៍ថា៖
កម្រងបទចម្រៀងមិនធ្លាប់បានឮ ជាពិសេសពីសំណាក់សិល្បករល្បីៗ នៅក្នុងឆាកតន្ត្រីខ្មែររួមមាន ក្រុម Kmeng Khmer កញ្ញា ចិត្ត កញ្ជនា Bross La 4T5 និងស្តេចជី លោក វុទ្ធា កញ្ញា អ៊ុក សុវណ្ណារី លោក អូន លោក Tempo Tris និងលោក Sai។
ក្រុម Kmeng Khmer បានឲ្យដឹង៖
អតិថិជន ឬអ្នកស្តាប់អាចរីករាយជាមួយ និងបណ្ណាល័យតន្ត្រី និងបញ្ចីបទចម្រៀងរបស់កម្មវិធី Pleng by Smart ឥតគិតថ្លៃ ឬពួកគេអាចក្លាយជាអតិថិជន Pleng Pro ដោយចំណាយត្រឹមតែ ៩៩ សេនក្នុងមួយខែ។ អតិថិជនដែលប្រើប្រាស់កម្មវិធី Premium អាចរីករាយការស្ដាប់តន្រ្តីដោយគ្មានការផ្សាយពាណិជ្ជកម្មជាមួយ និងគុណភាពសម្លេងដ៏ល្អ។ អតិថិជន Pleng Pro ក៏អាចទាញយកបទចម្រៀងដោយគ្មានកំណត់ សម្រាប់ស្ដាប់ដោយមិនចាំបាច់ភ្ជាប់ជាមួយប្រព័ន្ធអ៉ីនធឺណិត ដូច្នេះពួកគេអាចបន្តស្តាប់តន្ត្រីដែលពួកគេចូលចិត្ត ទោះបីជាមិនមានអ៉ីធឺណិតក៏ដោយ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុក Pleng តាមរយៈ www.facebook.com/plengby smart ឫចូលទៅកាន់ www.smart.com.kh.
អំពីក្រុមហ៊ុន Smart
ក្រុមហ៊ុន Smart Axiata Co., Ltd. ជាប្រតិបត្ដិករទូរគមនាគមន៍ចល័តឈានមុនគេក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងបម្រើអតិថិជនចំនួន ៧.៥ លាននាក់ ស្ថិតក្រោមស្លាកសញ្ញា “Smart”។ Smart Axiata គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមេ មានឈ្មោះថា “Axiata Group Berhad” ដែលជាក្រុមហ៊ុនផ្ដល់សេវាទូរគមនាគមន៍ធំជាងគេបង្អស់មួយក្នុងទ្វីបអាស៊ី។
ក្រុមហ៊ុន Smart គឺជាប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើបទាន់សម័យក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន Smart គឺជាប្រតិបត្ដិករដំបូងបង្អស់ដែលបានដាក់ឱ្យដំណើរការសេវាបច្ចេកវិទ្យាជំនាន់ទី៤ “4G LTE” ក្នុងឆ្នាំ២០១៤ បច្ចេកវិទ្យា 4G+ ក្នុងឆ្នាំ២០១៦ បច្ចេកវិទ្យា 4G+ ជាមួយ HD Voice (VoLTE) និង 4G LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅពាក់កណ្តាលឆ្នាំ២០១៩ Smart បានរៀបចំកម្មវិធីបង្ហាញសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥ “5G” ដំបូងគេបង្អស់នៅកម្ពុជាដោយបង្ហាញពីភាពជាអ្នកដឹកនាំផ្នែកសេវាទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មានផ្ដល់នូវបច្ចេកវិទ្យាទូរស័ព្ទចល័តដ៏សម្បូរបែបរួមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង3.75G ក៏ដូចជាសេវាកម្មទូរស័ព្ទក្រៅប្រទេស (Roaming) ដែលអាចប្រើបានច្រើនជាង ១៩០ប្រទេស។ Smart បាននិងកំពុងផ្តល់សេវាគ្របដណ្តប់ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង ៩៩% (កៅសិបប្រាំបួន) ភាគរយ នៅទូរទាំងព្រះរាជាណាចក្រកម្ពុជា ។
ក្រុមហ៊ុនក៏កំពុងបម្លែងខ្លួនយ៉ាងសកម្មទៅជាប្រតិបត្តិករបែបឌីជីថល តាមរយៈការផ្ដល់នូវសេវាកម្ម និងកម្មវិធីកម្សាន្តលក្ខណៈស៊ីវិល័យប្រកបដោយភាពច្នៃប្រឌិតជាច្រើន។ នេះរួមបញ្ចូលភាពជាដៃគូជាមួយភាគីអន្តរជាតិនានាដូចជា៖ ក្រុមហ៊ុន Universal Music ក្រុមហ៊ុន Apple និង ក្រុមហ៊ុន Facebook ក៏ដូចជាសេវាកម្មឌីជីថលនានា រួមមាន៖ សេវាធានារ៉ាប់រងជីវិតឆ្លាតវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និងសេវា SmartNas។ ក្រុមហ៊ុន Smart មានចក្ខុវិស័យក្លាយជាក្រុមហ៊ុនលេខ១ និងជាក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ដែលទទួលបានកី្ដស្រលាញ់ពេញចិត្តបំផុតនៅព្រះរាជាណាចក្រកម្ពុជានៅត្រឹមឆ្នាំ២០២២ តាមរយៈកម្មវិធីទំនួលខុសត្រូវខ្ពស់លើកិច្ចការងារសង្គម និងកម្មវិធីនិរន្តរភាពនានាសម្រាប់កំណើនសេដ្ឋកិច្ច និងសង្គមជាតិ។
ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង ១.០០០ (មួយពាន់) នាក់ ក្នុងនោះរួមបញ្ចូលទាំងនិយោជិតក្នុងស្រុក និងនិយោជិតបរទេសដែលកំពុងខិតខំប្រឹងប្រែងឆ្ពោះទៅសម្រេចបេសកកម្មរួមគ្នាក្នុងការផ្សារភ្ជាប់ និងធ្វើឱ្យជីវិតកាន់តែប្រសើរឡើង។ Smart ជីវិតរស់រវើក!
ក្រុមហ៊ុន Smart Axiata Co., Ltd.
No. 464A, មហាវិថីព្រះមុនីវង្ស, ទន្លេបាសាក់, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា
ទូរស័ព្ទ: +855 10 201 000
www.smart.com.kh
សម្រាប់ព័ត៌មានបន្ថែម
សូមទាក់ទង
លោក គាំ
ទីវា
ទូរស័ព្ទ៖ +855 10 202 271
អ៉ីមែ៉ល៖ [email protected]
ទូរស័ព្ទ៖ +855 10 202 271
អ៉ីមែ៉ល៖ [email protected]
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]