កូរ៉េខាងត្បូង៖ បណ្តាអ្នកនិយមតាមដានគាំទ្រ តារាចម្រៀង K-Pop របស់កូរ៉េខាងត្បូង ប្រាកជជាស្គាល់ហើយ តារាចម្រៀងកូរ៉េជាច្រើនក្រុមរួចមកហើយ។ ក្នុងនោះ ក្នុងចំណោមតារាទាំងនោះ ទាំងជោគជ័យនៅក្នុងអាជីព ទាំងមានទេពកោសល្យ ហើយថែមទាំងមានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ខាងក្រោមនេះ គឺយើងលើកយកកំពូលតារាចម្រៀងកូរ៉េទាំងប្រាំពីរដែលមានកេរ្តិ៍ឈ្មោះ ហើយថែមទាំងមានទ្រព្យសម្បត្តិច្រើនជាងគេផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស៧. Lisa សមាជិកក្រុម Blackpink
សមាជិកក្រុម Blackpink Lisa គឺជាសមាជិកមួយរូបដែលមានទ្រពសម្បត្តិច្រើនជាងគេ នៅក្នុងក្រុម។ ក្រៅពីអាជីពជាតារាចម្រៀង Lisa ក៏តំណាងឱ្យប្រ៊ែនល្បីៗនៅក្នុងពិភពលោកផងដែរ ក្នុងនោះ មានដូចជា ក្រុមហ៊ុនប្រ៊ែនធំៗដូចជា Adidas Celine Bulgari និងម៉ាកល្បីជាច្រើនទៀត។ តាមរបាយការណ៍មួយចំនួន ទឹកប្រាក់របស់នាង មានប្រមាណ ១០ ទៅ១៤ លានដុល្លារអាមេរិក ដែលធ្វើឱ្យនាងឈរនៅចំណាត់ថ្នាក់លេខ៧នេះ។
៦. Yoona សមាជិកក្រុមចម្រៀងស្រី Girl’s Generation
Yoona សមាជិកក្រុមចម្រៀង Girls’ Generation មិនត្រឹមតែសមាជិកក្រុមចម្រៀងមួយដ៏ធំរបស់ពិភពលោកនេះទេ នាងថែមទាំងជាប្រែក្លាយខ្លួនពីតារាចម្រៀងមកជាតារាសម្តែងផងដែរ។ បន្ថែមពីអាជីពចម្រៀងរយៈពេល១៤ឆ្នាំជាមួយក្រុម នាងបានលេចមុខសម្តែងនៅក្នុងខ្សែភាពយន្តល្បីៗជាច្រើនរឿងផងដែរ។
ក្រៅពីសម្តែង និងច្រៀង នាងក៏បានទទួលស្ពតផ្សាយពាណិជ្ជកម្មផងដែរ ដែលធ្វើនាងក្លាយជាតារាស្រីមួយរូប ដែលមានទឹកប្រាក់ប្រមាណ ២៥ លានដុល្លារអាមេរិក។
៥. Suzy
សមាជិកក្រុមចម្រៀង Miss A Suzy ក្រៅពីអាជីពជាតារាចម្រៀង នាងក៏បានសម្តែងនៅក្នុងខ្សែភាពយន្តល្បីជាច្រើន រួមមានដូចជា៖ Dream High, Uncontrollably Fond, Vegabond, Start-up និងខ្សែភាពយន្តជាច្រើនផ្សេងទៀត។
ក្រៅពីការងារសិល្បៈ តារារូបនេះ ក៏ជាម្ចាស់អចលនទ្រព្យផងដែរ ក្នុងនោះ តារារូបនេះ មានទ្រព្យសម្បត្តិប្រមាណ ២៥ លានដុល្លារអាមេរិក។
៤. BoA
BoA គឺជាតារាចម្រៀងផង និងតារាសម្តែងផង ដែលល្បីទាំងនៅកូរ៉េខាងត្បូង ជប៉ុន និងអាស៊ីខាងកើត។ ក្រោយពីបានប្រឡូកនៅក្នុងសិល្បៈរយៈពេល២ ទសវត្សន៍ជាង នាងបានបញ្ចេញបទចម្រៀងជាច្រើនជាភាសាផ្សេងៗគ្នា។ តារាស្រីរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ២៥ លានដុល្លារអាមេរិក។
៣. Sandara Park អតីតសមាជិកក្រុម 2NE1
អតីតសមាជិកក្រុម 2NE1 រូបនេះ បានជោគជ័យរយៈពេល៧ ឆ្នាំមកហើយ នៅក្នុងវិស័យសិល្បៈជាមួយក្រុមរបស់ខ្លួន ក្រោយពីរំសាយក្រុម។ តែយ៉ាងណា ក្រោយក្រុមត្រូវរំសាយ Sandara Park ក៏បានចាប់ផ្តើមជាតារាចម្រៀងទោលតែម្តង។
ស្រដៀងទៅនឹងសមាជិកក្រុម Blackpink Lisa ដែរ Sandara Park ក៏ជាតំណាងឱ្យផលិតផល ក្រុមហ៊ុនប្រ៊ែនធំៗផងដែរ ក្នុងនោះ មានដូចជា Etude House ,Nikon និងម៉ាកល្បីៗផ្សេងទៀតផងដែរ។ តារាស្រីរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៣០ លានដុល្លារអាមេរិក។
២. Lee Hyori
តារាចម្រៀងស្រី Lee Hyori ធ្លាប់បានចូលប្រឡូកច្រៀងនៅក្នុងឆ្នាំ ១៩៩៨ ហើយគិតមកទល់ពេលនេះ បានរយៈពេល ២៣ ឆ្នាំហើយ។ ដោយសារតែនាងមានសម្រស់ស្រស់ស្អាតពីធម្មជាតិទៀតនោះ នាងបានក្លាយជាតារាខាងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្មផងដែរ ក្នុងនោះ ជាតំណាងឱ្យក្រុមហ៊ុន Samsung និង Lotte Liquor និងម៉ាកល្បីជាច្រើនទៀត។ តារាស្រីរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៣០ ទៅ៤០ លានដុល្លារអាមេរិក ក្រោយពីនាងមានមុខលេចវត្តមាន នៅក្នុងកម្មវិធី Netflix។
១. IU
ចុងក្រោយនេះ តារាចម្រៀងដែលឈរនៅចំណាត់ថ្នាក់ទី១ គឺ IU ដែលជាកំពូលតារាចម្រៀងស្រីទោល មួយរូបនៅទូទាំងប្រទេសកូរ៉េខាងត្បូង។ ក្រៅពីច្រៀង នាងក៏ជាផលិករ អ្នកនិពន្ធខ្លួនឯងផងដែរ។
ក្រៅពីអាជីពជាតារាចម្រៀង តារារូបនេះ ក៏ជាតំណាងផលិតផលប្រ៊ែនម៉ាកល្បីៗដូចជា ម៉ាក Sony Korea , Guess និងម៉ាកធំៗជាច្រើនទៀត រួមទាំងជាតារាសម្តែងភាពយន្តជាច្រើនផងដែរ។ សូមជម្រាបថា តារាស្រីរូបនេះ មានទ្រព្យសម្បត្តិប្រមាណ ៣១ ទៅ៤៥ លានដុល្លារអាមេរិក ដែលធ្វើឱ្យនាងក្លាយជាតារាស្រី ដែលមានបំផុត នៅក្នុងចំណោមតារាផ្សេងទៀត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]