ភ្នំពេញ៖ នាពេលថ្មីៗនេះ មានការផ្ទុះករណីជំងឺកូវីដ១៩ នៅវត្តចំពុះក្អែក សង្កាត់ព្រែកថ្មី ខណៈពេលបុណ្យកាន់បិណ្ឌទី១ ម្សិលមិញនេះឯង ។
ដោយឡែក រដ្ឋបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សូមយកសំណាកទៅពិនិត្យរកមេរោគកូវីដ១៩ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សរដ្ឋបាលខណ្ឌប្រកាសថាសូមអញ្ជើញទៅធ្វើតេស្តសំណាក រកមេរោគកូវីដ១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ។
ជាមួយគ្នានេះ រដ្ឋបាលសង្កាត់ព្រែកថ្មីបញ្ជាក់ថា ពលរដ្ឋដែលបានចូលរួម និងធ្វើដំណើរ មកកាន់បិណ្ឌ១ និងបិណ្ឌ២ នាថ្ងៃទី២១ និង ២២ ខែ កញ្ញា ឆ្នាំ ២០២១ នៅក្នុងវត្ត មុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅសូមរូតរះ ទៅយកសំណាកដោយខ្លួនឯងផ្ទាល់ឲ្យបានគ្រប់ៗគ្នា តាមរយៈក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់សម្ដេចតេជោ (THIDA) នៅចំនួន ៦ទីតាំង ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល
១. កោះពេជ្រ នៅក្រោយ City Hall
២. Modern 5
៣. វិហ៊ារយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ
៤. វិហ៊ាយ៉េស៊ូ ទល់មុខបណ្ណាល័យ ហ៊ុន សែន(RUPP)
៥. សាលាបឋមសិក្សាកន្ទោ ខណ្ណកំបូល
៦. ទីលានកាប់គោ ព្រៃទា
យ៉ាងណាមិញ ដោយហេតុមានការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ នៅក្នុងវត្តចំពុះក្អែក ដូច្នេះសូមប្រជាពលរដ្ឋចូលរួមសហការ ចូលរួមយកសំណាកឲ្យបានគ្រប់ៗគ្នា ដើម្បីការពារ ក៏ដូចជាទប់ស្កាត់ពីការឆ្លងរីករាលដាលជាបន្តបន្ទាប់៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]