រាជធានីភ្នំពេញ ៖ ក្រោយ វត្តចំនួន២ ក្នុងរាជធានីភ្នំពេញ រកឃើញឆ្លងជំងឺកូវីដ១៩នោះ ខណៈថ្ងៃកាន់បិណ្ឌ ប្រពៃណីខ្មែរ ទើបតែប្រារព្ធបានតែ២ថ្ងៃ យ៉ាងណាមិញ ក្រោយទទួលដំណឹងនេះភ្លាម សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារជាសម្លេងជាបន្ទាន់ កាលពីល្ងាចថ្ងៃទី ២៣ កញ្ញា ថ្មីៗនេះ។

ទន្ទឹមនឹងនេះ សម្តេចតេជោ បានលើកឡើងថា ការរកឃើញឆ្លងជំងឺកូវីដ១៩នេះ ជាសញ្ញាមិនល្អសម្រាប់ការគ្រប់គ្រងជំងឺកូវីដ១៩ ដែលអាចឈានដល់ការផ្ទុះឡើងជាថ្មីនៃជំងឺកូវីដ១៩ បំផ្លាញដល់កិច្ចប្រឹងប្រែងដែលកម្ពុជាបានខិតខំគ្រប់គ្រង និងធ្វើឱ្យមានស្ថានភាពល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេច បានគូសបន្ថែមផងដែរថា សូម សម្តេចព្រះសង្ឃរាជទាំងពីរគណៈ សម្តេចព្រះសង្ឃនាយក សូមព្រះមេត្តាពិចារណា តើគួរគប្បីធ្វើយ៉ាងណាក្នុងស្ថានភាពលំបាកមួយនេះ មិនតែប៉ុណ្ណោះ សម្តេច បានសុំស្នើឲ្យ គណៈសង្ឃនាយក ដែលជាគណៈប្រត្តិបត្តិគ្រប់គ្រងសង្ឃ ចូលរួមជាមួយនឹង ក្រសួងធម្មការ ត្រូវពិនិត្យបន្ទាន់។

ជាងនេះទៅទៀត សម្តេច បានអំពាវនាវឲ្យ ក្រសួងសុខាភិបាល ធ្វើការពិចារណា តើយើងគួរតែផ្អាកនៅពិធីនេះបានឫទេ ឫកាត់បន្ថយតាមរបៀបណាមួយ តាមដែលអាចធ្វើទៅបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]