ភ្នំពេញ៖គេបានដឹងហើយថាrealmeទើបទទួលបានសមទ្ធិផលលក់បាន១០០លានគ្រឿងជុំវិញពិភពលោកហើយថ្មីៗនេះក៏ត្រូវបាន គេដាក់ឈ្មោះថាជាអ្នកលក់ស្មាតហ្វូនកំពូលទី ៦ នៅក្នុងចំណាត់ថ្នាក់ពិភពលោកដោយទិន្នន័យពីត្រីមាសទី ៣ ឆ្នាំ ២០១៨ ដល់ត្រីមាសទី ២ ឆ្នាំ ២០២១ ពីស្ថាប័នឧស្សាហកម្ម Counterpoint ដែលបានបង្ហាញពី realme គឺជាប្រេនស្មាតហ្វូនធំជាងគេទី ៦ ក្នុងរយៈពេលត្រឹមបីឆ្នាំប៉ុណ្ណោះ។

នេះជាស្នាដៃដែលមិនធ្លាប់មានពីមុនមកដោយrealmeអាចឈរនៅលើឆាកអន្តរជាតិបាន ដោយចាប់ផ្តើមពីក្រុមហ៊ុនផលិតស្មាតហ្វូនខ្នាតតូចមួយដែលបានរីកលូតលាស់ទៅជា“ គូប្រជែង” ក្នុងចំណោមប្រេនល្បីៗរបស់ពិភពលោក។ realme បានពង្រីកទីផ្សារជាង ៦១ នៅទូទាំងពិភពលោកនិងជាប់ចំណាត់ថ្នាក់ជាប្រេនស្មាតហ្វូនធំជាងគេទី លំដាប់ទី ៥ នៅក្នុងទីផ្សារជាង ១៨ នៃទីផ្សារទាំងនេះដោយទទួលបានចំណាត់ថ្នាក់ទី ១ នៅហ្វីលីពីននិងបង់ក្លាដែស សំរាប់ចំណាត់ថ្នាក់ទី 4 នៅប្រទេសកម្ពុជា ឥណ្ឌានិងរុស្ស៊ី ចំនែកចំណាត់ថ្នាក់ទី 5 នៅបែបអឺរ៉ុប គិតត្រឹមត្រីមាសទី 2 ឆ្នាំ 2021 ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
realme

គេឃើញទិន្និន័យដូចរូបខាងលើបានបង្ហាញចឹងrealme មានសន្ទុះលូតលាស់ខ្លាំងដល់ទៅ១៣៥% ហើយបើគេងាកមកមើលពីទីផ្សារស្រុកគេវិញ realme​ពិតជាទទួលបានប្រជាប្រិយភាពខ្លាំងពីសំណាក់យុវវ័យដោយវាជាស្មាតហ្វូនដែលមានរូបរាងទាន់សម័យ កំលាំងម៉ាស៊ីនខ្លាំង ព្រមទាំងមានមុខងារសំបូបបែបជាច្រើនអាចបំពេញចិត្តអ្នកប្រើប្រាស់បាន។

វាក៏ជាស្មាតហ្វូនដែលជ្រើសរើសដោយក្រុមលំដាប់កំពូលImpunity KHសំរាប់យកមកប្រកួត MPL KH រដូវកាលទី1ផងដែរ។ ក្រុមImpunity KHគឺជាក្រុមកីឡាអេឡិចត្រូនិចដែរចូលរួមប្រកួតMOBILE LEGENDS រួមមានMOBILE LEGENDS M1,M2 ,MOBILE LEGENDS MSC 2021,CODASHOP GLOBAL SERIES 515 EPARTY,នឹងការប្រកួតជាច្រើនទៀត។ការប្រកួតទាំងអស់នេះសុទ្ធតែទទួលបានជ័យជំនះ អ្នកដែរស្គាល់ពួកគាត់ប្រាកដជាដឹងហើយថាគាត់គឺជាក្រុមជើងខ្លាំងដែលតំណាងឲ្យប្រទេសកម្ពុជាគេទៅប្រកួតMOBILE LEGENDS SEA GAME ។នេះបញ្ចាក់បានថាrealmeគឺជាជម្រើសស្មាតហ្វូនមួយដែរល្អសំរាប់អ្នកចូលចិត្តលេងហ្គេមយកទៅប្រើពិតជាមិនខកបំណងឡើយ។

realme

មួយវិញទៀតrealmeទទួលបានសង្វាក់ផ្គត់ផ្គង់ពី ​oppoដោយសារតែឥទ្ធិពលរបស់ OPPO ធ្វើឲ្យថ្លៃដើមនៃវត្ថុធាតុដើមផលិតស្មាតហ្វូនរបស់realmeមានតម្លៃប្រហាក់ប្រហែលនឹង oppo។ហេតុនេះហើយដែលធ្វើឲ្យស្មាតហ្វូនrealmeអាចធានាបាននូវគុណភាពនឹងសុវត្តិភាពហើយrealmeក៏មិនមានការវិនិយោគទៅលើប្រព័ន្ធផ្សព្វផ្សាយធំ ៗ ដូច OPPO ដែល។ ដូច្នេះថ្លៃប្រតិបត្តិការរបស់realmeទាបជាងដែលជួយឱ្យrealmeអាចកំណត់តម្លៃស្មាតហ្វូនបានទាបតែអត្ថប្រយោជន៏នៅដដែល។

សព្វថ្ងៃនេះ realme បានផ្លាស់ប្តូរពីប្រេនគ្មានមុខមាត់ទៅជាប្រេនខ្លាំងប្រកួតប្រជែងក្នុងទីផ្សារពិភពលោក។ realme រក្សាកំណើនយ៉ាងឆាប់រហ័សនៅក្នុងទីផ្សារគោលដែលមានទីតាំងសំខាន់នៅអាស៊ីអាគ្នេយ៍ ឥណ្ឌា អាស៊ីកណ្តាល និងអាហ្វ្រិកខាងកើតមជ្ឈឹមបូព៌ានិងមើលឃើញកំណើនយ៉ាងរឹងមាំនៅក្នុងទីផ្សារអាមេរិកឡាទីននិងអឺរ៉ុបផងដែរដែលវាបានវិនិយោគយ៉ាងច្រើនដើម្បីសម្រេចបាននូវសក្តានុពលកំណើននៅក្នុងទីផ្សារទាំងនោះ។

realme

ចំពោះយុទ្ធសាស្ត្រផលិតផលរបស់ខ្លួន realme នឹងធ្វើឱ្យប្រសើរឡើងនូវខ្សែផលិតផលផ្សេងៗទៀត ព្រមទាំងនាំមកនូវបច្ចេកវិទ្យាកាន់តែស៊ីជម្រៅហើយយុទ្ធសាស្ត្រសំខាន់មួយទៀតនោះគឺស្មាតហ្វូនថ្មីរបស់ខ្លួន ម៉ូឌែល realme GT នឹងក្លាយជាផលិផលស្មាតហ្វូនflagship ពិឃាគតែមួយគត់ដែលមានបច្ចេកវិទ្យាទំនើបជាមួយកម្លាំងម៉ាស៊ីនខ្លាំងដែលឈរនៅលើទីផ្សារកំរិតខ្ពស់។

ចំណែកមួយទៀតនៅក្នុងទីផ្សារស្មាតហ្វូនសព្វថ្ងៃដែលមានការប្រកួតប្រជែងខ្ពស់ត្រូវបានគេទទួលស្គាល់ថាមានឧបសគ្គខ្លាំងនឹងតំរូវការខ្ពស់ជាងមុនរបស់អតិថិជន។ គោលដៅរបស់ realme គឺ៖ ដើម្បីចែករំលែកក្តីសុបិន្តនិងជំរុញស្មាតហ្វូនជំនាន់ថ្មីដល់យុវវ័យដើម្បីរួមគ្នាឆ្ពោះទៅអនាគតបែបបច្ចេកវិទ្យាទំនើប។ ដោយ realme ចាប់ផ្តើមពីប្រេនគ្មានសូរស័ព្ទ រហូតដល់ល្បីរន្ទឺលើឆាកអន្តរជាតិបាន នឹងលើសពីការរំពឹងទុករបស់ឧស្សាហកម្មព្រមទាំងអតិថិជនទាំងអស់ផងដែរ។

ជោគជ័យដ៏អស្ចារ្យទាំងនេះគឺ realme បានប្រថុយប្រថានក្នុងយុទ្ធសាស្រ្តអាជីវកម្មរបស់ខ្លួនណាស់ដូចជាសកលភាវូបនីយកម្មតាំងពីដំបូងដោយពួកគេខិតខំយកចិត្តទុកដាក់នឹងស្វែងរកដំណោះស្រាយដើម្បីតម្រូវការរបស់អតិថិជនព្រមទាំងការវេចខ្ចប់ប្រកបដោយគុណភាពខ្ពស់និងបច្ចេកវិទ្យាទំនើបបំផុត។ ក្នុងផលិតផលដែលមានការរចនាយ៉ាងស្រស់ស្អាតនិងងាយស្រួលប្រើជាមួយគំនិតផ្តួចផ្តើមទាំងអស់នេះហើយបានអំពាវនាវដល់យុវវ័យឲ្យក្លាយជាអ្នកគាំទ្រយ៉ាងពេញទំហឹងរបស់ប្រេននេះ។

realme
realme
realme

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]