បន្ទាយមានជ័យ៖ នៅក្នុងខណៈពេលនេះ ស្ថានភាពទឹកជំនន់ ក្នុងស្រុកមង្គលបូរី នៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់ដដែល ដោយមិនទាន់ស្រកចុះវិញនៅឡើយនោះទេ។
ដោយឡែក នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ង៉ែត ចាន់ថុន និងលោក ឧត្ដមសេនីយ៍ត្រី គីម វីរៈ ទីប្រឹក្សាគណៈកម្មការជាតិគ្រប់គ្រងគ្រោះ មហន្តរាយ អមដំណើរដោយ លោកឧត្ដមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ និងអាជ្ញាធរមូលដ្ឋាន បាន ចុះត្រួតពិនិត្យស្ថានភាពជំនន់ដែរកំពុងហក់ឡើងគួរអោយកត់សម្គាល់ ស្ថិតក្នុងឃុំចំនួន ២ គឺឃុំ សឿ និងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមបញ្ជាក់ ថា ក្នុងការចុះត្រួតពិនិត្យនេះផងដែលគឺជាការ ត្រៀមលក្ខណៈសម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋទាន់ពេលវេលា ដោយសារទឹកភ្លៀងធ្លាក់ច្រើន បានធ្វើអោយទឹកចេះតែកើនឡើងជាបន្តបន្ទាប់តែពុំទាន់មានផលប៉ះពាល់ដល់លំនៅដ្ឋានប្រជាពលរដ្ឋធ្ងន់ធ្ងរនោះទ ប៉ុន្តែបង្កផលប៉ះពាល់ដល់ដំណាំ ស្រែស្រូវបងប្អូនប្រជាកសិករ មួយចំនួន ។
យ៉ាងណាមិញ កងកម្លាំងអន្តរាគមន៍ របស់តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដែលត្រៀមអន្តរាគមន៍ ក៏បានត្រៀមលក្ខណ:ប្រុងប្រៀបរួចជាស្រេចក្នុងការជួយអន្តរាគមន៍ សង្គ្រោះប្រជាពលរដ្ឋតាមសំណូមពរ របស់អាជ្ញាធរមូលដ្ឋាន ២៤ម៉ោង លើ២៤ម៉ោង ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]