កូរ៉េខាងត្បូង៖ តារាចម្រៀងស្រី Yoona សមាជិកក្រុម SNSD តែងតែត្រូវបានគេចាត់ទុកថា ជាទេពធីតាសម្រស់នៅក្នុងពិភពសិល្បៈ ជាពិសេស ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់នាង អស់រយៈពេលជាច្រើនឆ្នាំមកនេះ Yoona នៅតែមានស្រស់ស្អាត និងមានភាពលេចធ្លោដូចរាល់ដង ថែមទៀតផង។

ជាក់ស្ដែង បើក្រឡេកមកមើលពីរូបភាព កាលពីពេលថ្មីៗនេះ ដែលជាកម្រងរូបភាពប្រចាំថ្ងៃ របស់តារាស្រីរូបនេះ ក៏បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណេតពិតជាបញ្ចេញមតិកោតសរសើរយ៉ាងខ្លាំង ដោយនៅក្នុងនោះ ថ្វីត្បិតតែនាងបានតែងខ្លួន ពាក់អាវដៃខ្លីជាមួយសំពត់ខ្លីយ៉ាងសាមញ្ញបំផុត ព្រមទាំងពាក់ម៉ាសបិតបាំងមុខមាត់ទៀត តែនាងនៅតែមិនអាចលាក់ភាពស្រស់ស្អាត ឆើតឆាយ និងភាពថ្លៃថ្នូររបស់ខ្លួនបានទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ទន្ទឹមនឹងនេះ Yoona ក៏បានបង្ហាញឲ្យឃើញពីរូបរាងកាយស្ដើង និងជើងវែងមិនគួរឱ្យជឿ ដែលជួយឱ្យនាងកាន់តែមានលេចធ្លោជាងមុន ទាញយកចំណាប់អារម្មណ៍ និងការពេញចិត្តពីអ្នកនិយមលេងអ៊ិនធឺណែតជាច្រើន និងធ្វើឲ្យពួកគេមិនអាចដកភ្នែកចេញពីសម្រស់របស់តារាស្រីរូបនេះបានឡើយ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona 
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា
Yoona ជាមួយនឹងការតែងខ្លួនសាមញ្ញធម្មតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]