កូរ៉េខាងត្បូង៖ រឿង «Squid Game» គឺជាខ្សែភាពយន្តដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន បន្ថែមលើសាច់រឿងដ៏ជក់ចិត្ត រូបរាងនិងជីវិតឯកជនរបស់តួសម្តែងនៅក្នុងខ្សែភាពយន្តនេះ ក៏ត្រូវបានអ្នកនិយមលេងអ៉ីនធឺណែតចាប់អារម្មណ៍យ៉ាងខ្លាំងណាស់ផងដែរ។

ជាក់ស្តែង ប៉ូលីសប្រុសសង្ហា Hwang In Ho ដែលសម្តែងដោយតារាសម្តែង Wi Ha Joon ក៏ត្រូវបានទស្សនិកជន ប្រមូលការស្រលាញ់ណាស់ផងដែរ ដោយសារតែរូបរាងស្រស់សង្ហាស្អាត និងការសម្តែងគួសម ជាមួយអត្តចរិតតួអង្គ បានធ្វើឲ្យលោក កាន់តែលេចធ្លោថែមមួយកម្រិតទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាថ្មីម្តងទៀត តារាសម្តែងស្រស់សង្ហារូបនេះ បានធ្វើឱ្យទស្សនិកជន ជាពិសេសប្រិយមិត្តនារីៗ បានជ្រួលជ្រើមមិនស្ទើរ ដែលបានបង្ហាញខ្លួនរបស់លោក នៅលើក្របទស្សនាវដ្តី «Men's Health» ជាមួយរូបភាពក្តៅសាច់​ទាក់ទាញខ្លាំង ដែលបានបង្អួតភាពសិចស៊ី ដាច់ដុំកង់ៗ ពោះ ដែលល្អឥតខ្ចោះតែម្តង។

លើសពីនេះ ស្នាមញញឹមដ៏មានមន្តស្នេហ៍ របស់តារាសម្តែងរូបនេះ គឺគ្រប់គ្រាន់សមល្មម ដើម្បីឆក់យកបេះដូងអ្នកគាំទ្រ បូករួមនឹងមានរាងកាយស្ដង់ដារមានភាពជាបុរសខ្លាំង ដែលធ្លាប់ជាតារាម៉ូដែលដូច្នេះ គ្មានការសង្ស័យនោះទេ ថាតារាប្រុស​វ័យ​៣០ រូបនេះ ទាក់ទាញចិត្តទស្សនិកជនជាច្រើន ជាពិសេស ប្រិយមិត្តនារីៗតែម្តង៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon
Wi Ha Joon

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]