ចិន៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ថា តារាសម្តែងប្រុស លោក Li Chen ដែលត្រូវគេស្គាល់ថា​ជាអតីតគូស្នេហ៍របស់ តារាស្រី Fan Bingbing បានឈ្នះក្ដី នៅក្នុងពាក្យបណ្តឹងប្រឆាំងបុគ្គលដែលបានផ្សព្វផ្សាយពាក្យចចាមអារ៉ាម ពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះរបស់លោក បន្ទាប់ពីបានបែកបាក់គ្នាជាមួយនឹង Fan Bingbing។ 

មិនត្រឹមតែប៉ុណ្ណោះ យោងតាមការសម្រេចរបស់តុលាការ ជនជាប់ចោទត្រូវធ្វើការប្រកាសសុំទោសជាសាធារណៈនៅលើបណ្តាញសង្គម ព្រមទាំងត្រូវសងសំណងសរុប រហូតដល់ទៅ ៦ ម៉ឺនយ័ន (ជាង ៩ពាន់ដុល្លា) ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងនោះដែរ វាត្រូវបានគេដឹងថា ដោយសារតែ Li Chen និង Fan Bingbing មានវិបត្តិស្នេហា ហើយទីបំផុតក៏បានសម្រេចចិត្តបែកគ្នានោះ តារាប្រុសរូបនេះ ក៏ត្រូវបានគេផ្សព្វផ្សាយព័ត៌មានមិនពិតជាច្រើនដង ដែលធ្វើឲ្យមានផលប៉ះពាល់ធំ ដែលក្នុងករណីនេះ គឺមានរយៈពេលបីឆ្នាំមកហើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Li Chen 
Li Chen 
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing
Li Chen និង Fan Bingbing

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]