យល់ដឹង: អក្សរសិល្ប៍ មកពីពាក្យ អក្សរ + សិល្ប៍ ដោយនិយមន័យនៃពាក្យថា អក្សរ គឺសម្តៅទៅលើស្នាមគំនូសដែលគូសសម្រាប់កត់ត្រាភាសា និងបង្កើតឡើងដោយក្រុមមនុស្ស។ រីឯពាក្យថាសិល្ប៍ ឬសិល្បៈ គឺជាការតាក់តែង ការរចនា ឆ្លាក់ គូរប្រកបដោយទេពកោសល្យ។ ផ្អែកតាមនិយមន័យដែលផ្តល់ដោយលោកបណ្ឌិតកេង វ៉ាន់សាក់ លោកបានឱ្យនិយមន័យថា “អក្សរសិល្ប៍ជាវិទ្យាស្យង់ដែលចោទ និងដោះស្រាយបញ្ហាមនុស្សទៅតាមសង្គមនីមួយៗ និងដោយសិល្ប៍វិធីរបស់អ្នកនិពន្ធ។
យ៉ាងណាមិញ ជឿជាក់ ប្រិយមិត្ត ពុកម៉ែ បងប្អូន ជាពិសេសយុវជន និងសិស្សានុសិស្ស ប្រាកដជាធ្លាប់បានទទួលជ្រាប និងដឹងខ្លះៗរួចមកហើយអំពីអត្ដបទអក្សរសិល្ប៍ខេមរនិយមមួយចំនួន ដែលបានបង្ហាញពីតថភាពពិតនៅក្នុងសង្គម និងជាពិសេសទៅទៀតនោះ គឺវាសនានៅក្នុងរឿងដែលកំណត់ដោយអ្នកនិពន្ធ បានចារកំណត់ឲ្យតួឯកស្រីក្នុងរឿងបានទទួលមរណភាព។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃនេះខ្មែរឡូត សូមលើកយកនូវសាច់រឿងចំនួន៤ ដែលនៅទីបញ្ចប់តួអង្គឯកស្រីបានទទួលមរណភាពមកសម្រាយជូនមិត្តអ្នកអាន សូមទស្សនាដូចខាងក្រោម៖
១. រឿង ទុំទាវ (និពន្ធដោយ ភិក្ខុ សោម គ.ស១៩១៥)
ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ នៅក្នុងរឿងដ៏ល្បីប្រចាំប្រវត្តិអក្សរសិល្ប៍ខ្មែរមួយនេះ នាងទាវ ដែលជាតួអង្គឯកក្នុងរឿងនេះ បានទទួលមរណភាពនៅវគ្គបញ្ចប់ក្រោមដើមពោធិ៍ជើងខាល។
២. រឿង ផ្កាស្រពោន (និពន្ធដោយលោក នូហាច គ.ស ១៩៤៨)
រឿងរ៉ាវស្នេហាដ៏សែនកម្សត់រវាងប៊ុន ធឿន និងវិធាវី ត្រូវបានចារឹកថាជាស្នេហ៍សោះមួយក្នុងប្រវត្តិអក្សរសិល្ប៍ខេមរនិយម។ ដោយមិនយល់ព្រមតាមពាក្យម្តាយ រៀបការជាមួយណៃស៊ត ទីបញ្ចប់វិធាវី ក៏បានទទួលមរណភាពដោយសារតែជំងឺរហូតដល់ក្អួតឈាមស្លាប់។
៣. រឿង ព្រះអាទិត្យថ្មីរះលើដែនដីចាស់ (និពន្ធដោយ លោក សួនសុរិន្ទ គ.ស ១៩៦០-១៩៦១)
នាងសយ ប្រពន្ធសមដែលជាតួឯកនៅក្នុងវណ្ណកម្មពានរង្វាន់ឥន្រ្ទទេវីនេះ បានទទួលមរណភាពដោយសារតែសម្រាលកូនមិនរួច។
៤. រឿង ភូមិ តិរិច្ឆាន (និពន្ធដោយ លោកឌឹកគាម និងឌឿក អំ ចងក្រងនិពន្ធនៅឆ្នាំ ១៩៦៤ ដល់ ១៩៦៥ ហើយចេញផ្សាយជាសាធារណៈ នៅឆ្នាំ ១៩៧១)
នាងតុំកំសត់ គឺជាប្រពន្ធទី១របស់សុវណ្ណដែលត្រូវស្លាប់ដោយសារខ្វះថវិកាព្យាបាលជម្ងឺ បន្ទាប់ពីសម្រាលកូនរួច៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]