ចិន៖ បើនិយាយពីរូបសម្រស់ដ៏ល្អស្អាតនៅក្នុងវិស័យសិល្បៈចិនពេលបច្ចុប្បន្ននេះ តារាស្រី Yang Mi ក៏ត្រូវបានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើនតែងតាំង ព្រោះតែបានឃើញពីរូបរាងស្លីម គួរឱ្យកោតសរសើររបស់នាង ព្រមទាំងមានការលេងស្ទាយ៍សម្លៀកបំពាក់ ដែលបង្ហាញពីគុណសម្បត្តិនៃរាងកាយរបស់នាងយ៉ាងល្អឥតខ្ចោះ។
ដោយសារតែភាពស្រស់ស្អាតបែបនេះ ទើបធ្វើឲ្យ Yang Mi ក្លាយជាចំណុចដែលមានការផ្តោតអារម្មណ៍នៃការយកចិត្តទុកដាក់ នៅក្នុងព្រឹត្តិការណ៍នានាដែលនាងបានចូលរួម។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ ក៏នៅតែមានការលើកឡើងដែលត្រូវបានគេស្វែងយល់ បន្ទាប់ពីប្រភពមួយបានបញ្ចេញនូវអត្ថបទថ្មី ដែលចោទជាសំណួរថា ហេតុអ្វីបានជា Yang Mi ចូលចិត្តស្លៀកសំពត់ខ្លី ឬ ខោខ្លី ជំនួសខោវែង ហើយប្រធានបទនេះក៏បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រយ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកជាមួយនឹងចម្ងល់មួយនេះ ស្រាប់តែត្រូវគេបានរកឃើញថា មានគ្រាដ៏កម្រមួយនៅពេលដែល Yang Mi បានស្លៀកខោខូវប៊យជើងវែង ពិតជាធ្វើឲ្យមើលឃើញថា រូបរាងរបស់នាងស្គមខ្លាំងពេក និងបានធ្វើឱ្យខោមានភាពជ្រីវជ្រួញ ហើយក៏បានលាក់បាំងពីគុណសម្បត្តិរាងកាយតូចស្ដើង និងជើងវែងដ៏ស្រស់ស្អាតរបស់នាងថែមទៀត។
យ៉ាងណាមិញ រាល់ពេលដែលតារាស្រីរូបនេះ បានស្លៀកខោខ្លី ក៏ធ្វើឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើជើងវែងដ៏ស្រស់ស្អាតរបស់នាង ហើយនេះគឺជាហេតុផលដែលបណ្តាលឲ្យនាងតែងតែជ្រើសរើសយកសំលៀកបំពាក់ដែលបង្ហាញពីគុណសម្បត្តិ និងភាពទាក់ទាញនៃសម្រស់ នៅគ្រប់ពេលនៃការចូលរួមកម្មវិធី ព្រមទាំងការបង្ហាញខ្លួននៅតាមដងផ្លូវ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]