តារាកម្សាន្ត: ក្រោយបានចាកផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម តារាសម្តែងជើងចាស់ដ៏ល្បី៣រូប គឺលោកស្រី ឌី សាវ៉េត លោកស្រី សេង បុទុម និងលោកស្រី វីរ:តារា កំពូលសិល្បការិនីខាងផ្នែកសម្តែងដ៏ល្បីប្រចាំទសវត្សទី៦០ និង៧០ នៅតែបន្តបង្ហាញមុខដល់មហាជនខ្មែរជារឿយៗទាំងក្នុងកម្មវិធីជាតិ និងនៅក្នុងនាទីផ្តល់បទសម្ភាសន៍នានា រហូតធ្វើឲ្យមហាជន ជាពិសេសដែលអ្នកនិយមគាំទ្រវិស័យសិល្ប:ខ្មែរលាន់មាត់សរសើរថា សិល្បការិនីទាំង៣ដួងនេះ មានសម្រស់នៅតែក្មេងដដែលមិនចាស់តាមវ័យទាល់តែសោះ។

យ៉ាងណាមិញ ខាងក្រោមនេះជារូបភាព និងបច្ចុប្បន្នភាពទីកន្លែងដែលតារាស្រីកំពូលទាំង៣មានវត្តមានស្នាក់នៅ សូមទស្សនារូបភាពដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១/. លោកស្រី វីរ: តារា

លោកស្រីកើតនៅឆ្នាំ១៩៤៧នៅទីរួមខេត្តកំពត បច្ចុប្បន្នកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិក។

 លោកស្រី វីរ: តារា

២/. លោកស្រី ឌី សាវ៉េត

តារាជើងចាស់ សម្រស់មិនប្រែរូបនេះ កើតនៅឆ្នាំ​​១​៩​៤​៤​​ នៅ​សង្កាត់​លេខ​៦​ ទី​ក្រុង​ភ្នំ​ពេញ​ បច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសកម្ពុជា។

លោកស្រី ឌី សាវ៉េត

៣/. លោកស្រី សេង បុទុម

តារាស្រីដ៏ល្បី និងដ៏មានប្រជាប្រិយភាពរបស់កម្ពុជានាទសវត្សឆ្នាំ៧០រូបនេះ បច្ចុប្បន្នកំពុងរស់នៅលើទឹកដី សហរដ្ឋអាមេរិក ក្រោយបានចាកចេញពីប្រទេសកម្ពុជាក្រោយសម័យប៉ុលពត៕

លោកស្រី សេង បុទុម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វីរៈ តារា