ភ្នំពេញ៖ ខូហ្វី គឺជាក្រុមហ៊ុនផ្គត់ផ្គង់គ្រាប់កាហ្វេ និងជាអ្នកនាំចូលចែកចាយម៉ាស៊ីនឆុងកាហ្វេពីក្រៅប្រទេសដំបូងគេបង្អស់ មកកាន់ប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ ខូហ្វី ដែលជាក្រុមហ៊ុនក្នុងស្រុកធំជាងគេ មានសាខាចំនួន៥ ដែលធ្វើការផ្គត់ផ្គង់និងចែកចាយរហូតដល់ ២០ខេត្តក្រុងក្នុងប្រទេសកម្ពុជា។

ក្រៅពីការផ្គត់ផ្គង់នូវសេវាគ្រឿងម៉ាស៊ីនកាហ្វេ និងគ្រាប់កាហ្វេ ខូហ្វី ថែមទាំងមានការផ្តល់ជូនដល់អតិថិជនរបស់ខ្លួន នូវថ្នាក់បង្រៀន សេវាបច្ចេកទេស ការច្នៃប្រឌិតនូវភេសជ្ជៈ និងសេវាកម្មប្រឹក្សាយោបល់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខូហ្វី

នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ខូហ្វី នឹងមានព្រឹត្តិការណ៍ដ៏ពិសេសមួយ មានឈ្មោះថា “Kofi Roastery Launching” ដែលក្នុងព្រឹត្តិការណ៍នេះ ខូហ្វី នឹងបង្ហាញពីគ្រាប់កាហ្វេក្នុងស្រុក២ប្រភេទបន្ថែមទៀត ដែលមានឈ្មោះ សាគរ និងគិរី ដែលជាគ្រាប់កាហ្វេផលិតក្នុងស្រុក ដាំដុះក្នុងចម្ការកាហ្វេខេត្តមណ្ឌលគីរី ប៉ុន្តែមានកម្រិតស្តង់ដារពិភពលោក ដែលអាចនិយាយបានថា ជាគ្រាប់កាហ្វេពិសេសដំបូងគេ នៅក្នុងតំបន់អាស៊ី។

សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យខាងមុខនេះដែរ ខូហ្វី ក៏នឹងមានការបង្ហាញពីការនាំចូលនូវម៉ាស៊ីនលីងកាហ្វេ និងបច្ចេកវិទ្យាគ្រប់គ្រងការលីងស្វ័យប្រវត្តិទំនើបផ្សេងៗ មកក្នុងទីផ្សារប្រទេសកម្ពុជា។

បន្ថែមពីនេះដែរ ព្រឹត្តិការណ៍ “Kofi Roastery Launching” គឺបានធ្វើឡើងនៅចំថ្ងៃ ទិវាកាហ្វេអន្តជាតិតែម្តង ហើយអ្វីដែលកាន់តែពិសេសនោះ ព្រឹត្តិការណ៍នេះ នឹងមានការចែកជា Limited Gift ក៏ដូចជាកាដូអនុស្សាវរីយ៍ផ្សេងៗ ជូនដល់អតិថិជនរបស់ខូហ្វី និងអ្នកតាមដានទស្សនាការឡាយផ្ទាល់របស់ព្រឹត្តិការណ៍នេះផងដែរ។

គួររម្លឹកដែរថា ព្រឹត្តិការណ៍ “Kofi Roastery Launching” នឹងប្រព្រឹត្តិឡើងតាមរយៈការផ្សាយផ្ទាល់នៅលើផេកផ្លូវការរបស់ខូហ្វី ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅថ្ងៃទី១ខែតុលាខាងមុខនេះហើយ ដូច្នេះកុំឲ្យខកខាននូវ​ឱកាសដ៏ពិសេសនេះ លោកអ្នកអាចតាមដានព័ត៌មានលម្អិតផ្សេងៗ ដែលនឹងបង្ហោះនៅលើផេកហ្វេសប៊ុកផ្លូវការរបស់ ខូហ្វី ដែលមានឈ្មោះជាភាសាអង់គ្លេសថា KOFI Co., Ltd

ខូហ្វី
ខូហ្វី
ខូហ្វី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]