រាជធានីភ្នំពេញ ៖ ដូចដឹងស្រាប់ហើយថា តារាចម្រៀង វីរៈ និច ជាតារាស្រីវ័យក្មេងមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើសមត្ថភាពច្រៀងរបស់នាង បូករួនឹងរូបសម្រស់ដ៏ស្រស់ស្អាត បើទោះបី តារាស្រីរូបនេះទើបតែចូលប្រឡូកសិល្បៈមិនបានច្រើនឆ្នាំ ក៏នាងអាចទាញយកប្រជាប្រិយភាពពីទស្សនិកជនគ្រប់មជ្ឈដ្ឋានបានយ៉ាងឆាប់រហ័ស។  

មិនតែប៉ុណ្ណោះ កាលពី១ខែកន្លងទៅនេះ រូបនាង និងគូដណ្តឹង បានប្រកាសរៀបចំ ពិធីចែចូវ ដោយមានមេបា ទាំងសងខាង ដឹងឭរួចហើយ នៅចាំតែថ្ងៃរៀបការ តែប៉ុណ្ណោះ ។ ជាមួយគ្នានេះ ចាប់តាំងពី បានចាប់ដៃគ្នា មានឈ្មោះជាគូដណ្តឹងរួចមក តារាស្រីវ័យក្មេងរូបនេះ និងអនាគតស្វាមី តែងបង្ហាញរូបថត Pre-Wedding បណ្តើរៗ ដែលធ្វើឲ្យមហាជន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ព្រោះរូបថតមួយសន្លឹកៗគឺ ស្រស់ស្អាតសមសួនណាស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ ថ្មីៗនេះ ក្នុងឱកាស ថ្ងៃកាន់បិណ្ឌ ជាពិធីបុណ្យប្រពៃណីជាតិនេះ អ្នកទាំងពីរ បានដឹកដៃគ្នា ថតរូបក្នុងឈុតទៅវត្ត ដែលមើលទៅ សមជាកូនខ្មែរថែរក្សាប្រពៃណី ទំនៀមទម្លាប់ លើសពីនេះទៅទៀត អ្នកទាំងពីរពិត ត្រូវហ្វេនៗ សរសើរថា សមនឹងគ្នាខ្លាំងណាស់ ម្នាក់ជាស្រីស្អាត ឯម្នាក់ទៀតជា ប្រុសសង្ហា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]