រាជធានីភ្នំពេញ: នៅនៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់ (Sinovac) របស់ក្រុមហ៊ុនចិន ចំនួន៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញមកនៅពេលនេះ គឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ នៅចុងខែនេះ ក៏នឹងមានវ៉ាក់សាំងមកដល់ប្រមាណ ៣លានដូសបន្ថែមទៀត។

សូមរំលឹកផងដែលថា គិតត្រឹមថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅកាលពីម្សិលមិញនេះ ផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួនអ្នកចាក់វ៉ាក់សាំងសរុបដល់ទៅ ៩៨.៦២% នៃប្រជាជនគោលដៅសរុបចំនួន១០លាន ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ និងសម្រេចបានជាលទ្ធផល ៨០.១៥% នៃចំនួនប្រជាជនសរុប១៦លាននាក់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់ជ្រាបឲ្យកាន់តែលម្អិត សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក ជំទាវយក់ សម្បត្តិ រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល
ការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់
ការមកដល់នៃវ៉ាក់សាំងស៊ីណូវ៉ាក់
ទិន្នន័យអ្នកចាក់វ៉ាក់សាំងសរុបនៅកម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]