ភ្នំពេញ៖ អ្នកចូលចិត្តទៅលេងកំពតប្រហែលជាជ្រាបច្បាស់ហើយពីលក្ខណៈពិសេសនៃខេត្តទេសចរណ៌មួយនេះ មិនត្រឹមតែមានទីកន្លែងទាក់ទាញតែប៉ុណ្ណោះទេ ចំណែកម្ហូបក៏សំបូរបែបសម្រាប់បំរើជូនភ្ញៀវទេសចរណ៌ផងដែរ។ ទោះជាយ៉ាងណា អ្នកទាំងអស់គ្នាប្រហែលជាពុំសូវចាប់អារម្មណ៏ពីតិចនិចក្នុងការសន្សំពេលដើម្បីជួបជុំ លំហែរ ដោយការកុម្ម៉ង់អាហារដែលលោកអ្នកចង់ញ៉ាំពីភោជនីយដ្ឋានជិតៗ បានយ៉ាងងាយស្រួល និងសុវត្ថិភាពតាម foodpanda។ គួរបញ្ជាក់ផងដែរថា foodpana មានវត្តមានក្នុងខេត្តកំពតរយៈពេលមួយឆ្នាំមកហើយ។

foodpanda
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងរយៈពេលមួយឆ្នាំនៃការបម្រើសេវាកម្មនៅខេត្តកំពតកន្លងទៅនេះ foodpanda បានជួយសម្រួលដល់ម្ចាស់អាជីវកម្មក៏ដូចជាអតិថិជនជាច្រើនក្នុងការដឹកជញ្ជូនម្ហូបអាហារ ប្រកបដោយសុវត្ថិភាពខ្ពស់ ជម្រើសម្ហូបអាហារជាច្រើនមុខ និងសេវាកម្មរហ័សទាន់ចិត្ត។

foodpanda

ជាមួយរយៈពេលមួយឆ្នាំកន្លងទៅនេះ foodpanda បានចាប់ដៃគូជាមួយភោជនីយដ្ឋាន និងកន្លែងលក់ម្ហូបអាហារជាង480កន្លែងរួចមកហើយនៅក្នុងខេត្តកំពត។ វត្តមានរបស់ foodpanda បានជួយសម្រួលដល់ការលក់របស់ម្ចាស់អាជីរកម្មជាច្រើនកន្លែង នៅក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ19នេះ។

ជាមួយគ្នានេះដែរ foodpanda ក៏បានបង្កើតឱកាសការងារដល់បងប្អូននៅខេត្តកំពតជាច្រើននាក់ផងដែរ។ ក្រៅពីនេះក្រុមហ៊ុនក៏បានជួយ អាជីវកម្មជាច្រើនមានកំណើនក្នុងការលក់ជាងមុន ក៏ជាកត្តាដ៏សំខាន់ក្នុងការបង្កើតឱកាសការងារដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតមួយកម្រិតទៀត។

នៅក្នុងការអបអរគម្រប់ខួបមួយឆ្នាំនេះដែរ foodpanda ក៏មានផ្តល់ជាប្រម៉ូកូដបញ្ចុះតម្លៃរហូត 50% ក៏ដូចជាការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនខេត្តកំពតទាំងអស់គ្នា។ មិត្តអ្នកអានទាំអស់ប្រហែលជាបានជ្រាបហើយថាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារ គ្រឿងទេស និង សំភារៈប្រើប្រាស់ប្រចាំថ្ងៃឈានមុខគេនៅកម្ពុជា foodpanda ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការងារសង្គមជាច្រើន ហើយនៅក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ19នេះ foodpanda ក៏បានផ្តល់ជាសម្ភារៈបរិក្ខាពេទ្យទៅដល់មន្ទីពេទ្យ និងក្រសួងនានាជាច្រើនកន្លែង។

foodpanda
foodpanda

បច្ចុប្បន្ន foodpanda កំពុងដំណើរការសេវាដឹកជញ្ជូនយ៉ាងសកម្មលើសពីអាហារ នៅស្ទើរទូទាំងប្រទេសកម្ពុជា ដែលរួមមាននៅ ភ្នំពេញ សៀមរាប បាត់ដំបង កំពង់ចាម កោះកុង កំពង់ធំ កំពង់សោម ប៉ោយប៉ែត បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ឆ្នាំង និងស្វាយរៀង។

ដូច្នេះកុំភ្លេចណ៎ា ទាញយកកម្មវិធី foodpanda (http://onelink.to/fpkh) ទាំងអស់គ្នាដើម្បីកុម្ម៉ង់ ទិញ អាហារឆ្ងាញ់ៗ និង របស់ ប្រើ ប្រាស់ គ្រប់ ប្រភេទ តាម តម្រូវ ការ ដោយ មិន បាច់ ចេញ ក្រៅ ផ្ទះ ឬ ទៅ ទិញ ដោយ ផ្ទាល់ ជាមួយសេវាដឹកតម្លៃសមរម្យ ឬឥតគិតថ្លៃ សម្រាប់ទីតាំងក្បែរលោកអ្នក។

ចូលរួម Subscribe Channel Telegram របស់ foodpanda KH ៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មានប្រូម៉ូសិនពិសេសៗ និងប័ណ្ណបញ្ចុះតម្លៃជាច្រើនមុនគេ។

កុំភ្លេចណា៎ ត្រូវប្រកាន់ខ្ចប់វិធានការ3កុំ៣ការពារ ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ19ទាំងអស់គ្នា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]