បរទេស៖ ជាការពិតណាស់ អ្នកគាំទ្រភាគច្រើន គឺពិតជាចង់ដឹងខ្លាំងណាស់ ចំពោះរឿងរ៉ាវទាំងឡាយណា ដែលមានការជាប់ពាក់ព័ន្ធ ជាមួយនឹងអាយដលសំពណ្វចិត្តរបស់ខ្លួន។ ជាពិសេសនោះគឺមិនត្រឹមតែរឿងក្នុងវិស័យសិល្បៈនោះទេ សូម្បីតែរឿងផ្ទាល់ខ្លួនបែបបេះដូងស្នេហា ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រកាន់តែចង់ដឹងតាមដានពួកគេមិនឲ្យដាច់ពីភ្នែកផងដែរ។
យ៉ាងណាមិញ សព្វថ្ងៃនេះក៏មានតារាហូលីវូដក្នុងដួងចិត្តអ្នកគាំទ្រជាច្រើន ដែលទទួលបានប្រជាប្រិយការគាំទ្រយ៉ាងពេញទំហឹងទាំងក្នុងជីវិតសិល្បៈនិងជីវិតក្រៅឆាករបស់ពួកគេ។ ជាមួយគ្នានេះគេសង្គេតឃើញថា អាយដលល្បីៗមានដូចជា គូស្វាមីភរិយាលោក JustinនិងHaily, គូស្នេហ៍ CamilaនិងShawn Mendes, Taylor Swift និង Joe Alwyn, Kylie JennerនិងTravis scott ,Gigi HadidនិងZayn Malik ជាដើម ដែលកំពុងចាប់ដៃគ្នារួមដំណើរជីវិតរបស់ពួកគេយ៉ាងរលូនផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ទម្រាំតែបានក្លាយជាដៃគូយល់ចិត្តគ្នាដល់សព្វថ្ងៃ គូស្នេហ៍ឬក៏គូស្វាមីភរិយាប៉ុន្មានគូនេះក៏បានឆ្លងកាត់រឿងរ៉ាវជាច្រើនមកផងដែរ ដោយមានទាំងការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រ ខ្លះរស់នៅមិនចុះសម្រុងគ្នារហូតដល់មានការបែកបាក់លែងលះគ្នាក៏មាន ប៉ុន្តែបើទោះបីជាជួបរឿងរ៉ាវរកាំរកោះយ៉ាងណាក្តី ក៏ជីវិតស្នេហារបស់ពួកគេនៅតែត្រលប់រកគ្នាយ៉ាងផ្អែមល្ហែមខ្លះក៏ទទួលបានកូនៗរៀងខ្លួនរហូតបានដល់សព្វថ្ងៃ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]