បរទេស៖ មហាសេដ្ឋីនីអាមេរិកវ័យ ២៤ ឆ្នាំ តារាម៉ូដែលស្រី Kylie Jenner ទើបតែផ្តល់បទសម្ភាសន៍មួយ ដែលនៅផ្ទះ ដោយបង្ហាញពីផ្នែកខាងក្នុងនៃវីឡា ដ៏ប្រណីតរបស់នាងនៅ Holmby Hills ទីក្រុង Los Angeles

តួយ៉ាង អ្នកម្តាយកូនមួយរូបនេះ បានអញ្ជើញអ្នកយកព័ត៌មាន Vogue មកកាន់វិមានថ្មីរបស់នាង សម្រាប់បទសម្ភាសន៍វីដេអូ «73 Questions» បើកបង្ហាញផ្ទះដ៏ធំស្កឹមស្កៃ បែបសហសម័យទំហំ ១៨០០ ម៉ែតការេ ប្រៀបដូចនឹងរមណីយដ្ឋានមួយកន្លែង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទៀតសោត ទ្រព្យសម្បត្តិ ៣៦.៥ លានដុល្លាររបស់នាង ដូចជាកន្លែងដ៏អស្ចារ្យមួយកន្លែង ដែលមានអាងហែលទឹកដ៏ធំមួយនៅកណ្តាល ទាំងសងខាង ជាមួយនឹងមានការរចនាបើកចំហរធំល្វឹងល្វើយពីជាទាក់ទាញប្លែកភ្នែកខ្លាំងតែម្តង។

ជាមួយគ្នានេះដែរ យើងក៏អាចឃើញ រានហាលខាងមុខ ក៏មានរចនាកន្លែងលេង ផ្សេងៗគ្នា ជាច្រើននៅក្នុងវីឡា ជាមួយប្រដាប់ក្មេងលេង ក៏ដូចជាសួនកុមារ នៅក្បែរអាងទឹក ដែលសម្រាប់កូនស្រី Stormi ដែលមានអាយុទើប ៣ ឆ្នាំ។

អ្វីដែលចាប់អារម្មណ៍ ជាមួយម៉ូតខោអាវរបស់នាង ទៅនឹង ការស្លៀក បញ្ចេញ ដែលបានបង្ហាញពីពោះរបស់នាង ដោយត្រូវបានឲ្យដឹងថា​ ពាណិជ្ជករលុយវាល់ពាន់លានដុល្លាររូបនេះ កំពុងមានផ្ទៃពោះកូនទី ២ របស់នាងជាមួយរ៉េប Travis Scott ដូច្នេះដែរ៕

ប្រភព៖ Youtube

សូមទស្សនារូបភាពខាងក្រោម៖

Kylie Jenner 
Kylie Jenner 
Kylie Jenner 
វិដេអូសំភាសនិ៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]