ថៃ៖ ខណៈពេលចូលខែទី ៦ នៃការមានផ្ទៃពោះ តារាស្រី Namcha ក៏បានបង្ហាញពីសកម្មភាពដ៏រីការាយជាបន្តបន្ទាប់ ក៏ដូចជាបានត្រៀមខ្លួនដើម្បីស្វាគមន៍សមាជិកថ្មីដែលជាកូនដំបូងរបស់នាង ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការទទួលស្វាគមន៍យ៉ាងកក់ក្ដៅនេះ តារាស្រីរូបនវ ក៏បានសាងសង់ផ្ទះថ្មីមួយសម្រាប់សមាជិកគ្រួសាររបស់នាង ថែមទៀតផង។ ក្នុងនោះដែរ កាលពីថ្មីៗនេះ Namcha ក៏បានបង្ហាញឲ្យឃើញពីរូបភាពផ្ទះថ្មី ដែលកំពុងដំណើរការសាងសង់ និងតុបតែងផ្នែកខាងក្នុង និងរំលេចឲ្យមើលឃើញពីភាពទាន់សម័យគួរឲ្យចង់រស់នៅ បើទោះបីជាមិនទាន់រៀបចំហើយជាស្ថាបពរក៏ដោយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត​ អាចនិយាយថា វាគឺជាផ្ទះដ៏ប្រណិតនិងធំទូលាយ ព្រមទាំងមានតម្លៃថ្លៃ ព្រោះការវិនិយោគនេះ មានរហូតដល់ទៅ ១០០ លានបាត (ជិត ៣ លានដុល្លា)។ ជាពិសេស ក៏បានបង្ហាញឲ្យដឹងទៀតថា ផ្ទះថ្មីដ៏ស្កឹមស្កៃមួយនេះ ម្ដាយរបស់តារាស្រី Namcha ថែមទាំងមានបំណងសាងសង់វាទុកជាកាដូសម្រាប់ចៅតូចសំណព្វចិត្ត ដែលកំពុងតែជិតបានឃើញពន្លឺព្រះអាទិត្យនៅពេលខាងមុខនេះ៕​

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Namcha
Namcha និង ស្វាមី
Namcha និងអ្នកម្ដាយ
Namcha និងគ្រួសារ
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha
ផ្ទះថ្មីរបស់ Namcha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]