កូរ៉េខាងត្បូង៖ ថ្មីៗនេះ ក្រុមចម្រៀងកូរ៉េខាងត្បូងដ៏ល្បីល្បាញ ក្រុម BLACKPINK បានបំបែកឯតទគ្គកម្មជាវីដេអូចម្រៀងរបស់ក្រុមចម្រៀង K-pop ដែលមានចំនួនអ្នកមើលច្រើនជាងគេបំផុត នៅលើបណ្តាញយូធូប។ យោងតាមផលិតកម្ម YG Entertainment គិតត្រឹមថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះ វេលាម៉ោងប្រហែល ៧ យប់ KST វីដេអូចម្រៀងរបស់ BLACKPINK ចំណងជើងថា “ DDU-DU DDU-DU” មានចូលទស្សនាច្រើនជាងគេបំផុត។
ក្នុងនោះដែរ សម្រាប់បទ“ DDU-DU DDU-DU” ទទួលបានការមើល ១,៧ ពាន់លានដង នៅលើយូធូប។ ១,៧ ពាន់លានគឺជាចំនួនទស្សនា ខ្ពស់បំផុតដែលមិនធ្លាប់មានតាមរយៈវីដេអូចម្រៀងរបស់ក្រុមចម្រៀង K-pop ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀង "DDU-DU DDU-DU" របស់ BLACKPINK ត្រូវបានបញ្ចេញនៅលើបណ្តាញយូធូប ជាលើកដំបូងនៅថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០១៨ ដែលជាចំណងជើងបទចម្រៀងអាល់ប៊ុមខ្នាតតូចដំបូងរបស់ពួកគេគឺ 'SQUARE UP'។
សូមជម្រាបថា នៅពេលបញ្ចេញបទចម្រៀង “ DDU-DU DDU-DU” នេះ គឺទទួលបានការស្រឡាញ់គាំទ្រយ៉ាងច្រើនចំពោះបទភ្លេងច្រៀងបន្ទរដ៏គួរឱ្យចាប់អារម្មណ៍ក៏ដូចជាក្បាច់រាំដ៏លេចធ្លោដែលសមាជិកក្រុម បានធ្វើត្រាប់តាមកាំភ្លើងដោយម្រាមដៃរបស់ពួកគេ៕
ប្រភព៖ Allkpop







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]