បន្ទាយមានជ័យ៖ នាពេលថ្មីៗនេះ កងកម្លាំងអន្តរាគមន៍ បានចុះជួយប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ដោយឡែក នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ឧត្តមសេនីយ៍ត្រី ម៉ូសឿម នាយសេនាធិការរង យោធភូមិភាគទី៤ បានដឹកនាំកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤ យោធភូមិភាគទី៤ ចំនួន ១៥នាក់ ចេញដំណើរទៅចូលរួមសហការជាមួយកម្លាំងរបស់យោធភូមិភាគទី៥ ដេីម្បីសង្រ្គោះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យដែលកំពុងរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សូមកោតសរសើរដល់ទឹកចិត្តកងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤ ដែលបានខ្នះខ្នែងយកចិត្តទុកដាក់សុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពលំបាក ដោយសារតែគ្រោះធម្មជាតិនេះផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤
កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤
កងកម្លាំងអន្តរាគមន៍សង្រ្គោះបន្ទាន់លេខ៧០៤

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]